ព័ត៌មានជាតិ
កម្មកររោងចក្រ អ.ជី សប្បាយចិត្តចំពោះការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់
កម្មករនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ ទាំងអស់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ សប្បាយចិត្តជាខ្លាំងដែលទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់ ក្រោមការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះកម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា)ទាំងអស់ បានអរគុណរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលតែងតែខិតខំបំពេញការងារ និងគិតគូពីសុខទុក្ខរបស់កម្មកររហូតដល់ដោះស្រាយបញ្ហាជូនកម្មករដោយជោគជ័យនៅថ្ងៃនេះ។

លោកស្រី ទី សុផ័ណ្ឌ ដែលជាកម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ លើកឡើងថា «ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលដែលបានខិតខំបំពេញការងាររហូតដល់កម្មករអាចមកបើកប្រាក់ឈ្នួលបាននៅថ្ងៃនេះ។ ដំបូងឡើយខ្ញុំមិនរំពឹងថា ទទួលបានសំណងនេះទេ ពីព្រោះរោងចក្រត្រូវបានឆេះទាំងស្រុង ហើយទទួលរងការខូចខាតធ្ងន់ធ្ងររួចស្រេចទៅហើយ»។
លោកស្រីបន្តថា ការផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិតនៃរោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ទាំងអស់នៅថ្ងៃនេះ គឺបានបង្ហាញឱ្យឃើញពីការយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំមកលើកម្មករនិយោជិតទាំងអស់គ្នា ជាពិសេសកម្មករទាំងអស់ទទួលបានប្រាក់ឈ្នួលលឿនជាងពេលកំណត់។

កញ្ញា លី លីម៉េង ដែលជាកម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ លើកឡើងថា៖«ខ្ញុំសប្បាយចិត្តណាស់ ដែលបានមកទទួលប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗនៅថ្ងៃនេះ។ ខ្ញុំសូមអរគុណដល់ សម្តេចធីបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តីថ្មីដែលបានខិតខំបំពេញការងារក្នុងការដោះស្រាយ រហូតកម្មករនិយោជិតទាំងអស់បានមកទទួលប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករគ្រប់គ្នា។ ខ្ញុំរីករាយណាស់ដែលបានមកទទួលប្រាក់នៅថ្ងៃនេះ»។

អ្នកស្រី ប៉ិច ពីន ដែលជាកម្មករនៃរោងចក្រ អ.ជី ហ្វ៊ូតវែរ មកពីខេត្តពោធិ៍សាត់ លើកឡើងដែរថា៖«ខ្ញុំសប្បាយចិត្តណាស់ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនខ្ញុំ ក៏ដូចជាកម្មករនៅថ្ងៃនេះ។ ខ្ញុំអរគុណទៅដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំដោះស្រាយជូនកម្មករទាំងអស់នៅពេលនេះ»។
ទន្ទឹមនឹងនេះ កម្មករនៃរោងចក្រ ទាំងអស់បានអំពាវនាវឱ្យកម្មករនិយោជិតបន្តស្វែងរកការងារថ្មីតាមរយៈយន្តការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ហើយជឿទុកចិត្តមកលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល។
គួរឱ្យកត់សម្គាល់ថានៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះកម្មករនៃរោង អ.ជី ហ្វ៊ូតវែរ ភាគច្រើនលើសលុបបាននិងកំពុងមកទទួលប្រាក់អត្ថប្រយោជន៍ទាំងបីចំណុចរបស់រាជរដ្ឋាភិបាល៕





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


