Connect with us

ជីវិតកម្សាន្ដ

Ahreum អតីតក្រុម T-ara អះអាងថា មានគេ Hack គណនីនាងដើម្បីបោកលុយអ្នកគាំទ្រ

បានផុស

នៅ

អតីតសមាជិកក្រុម T-ara គឺ Ahreum គឺជាឥស្សរជនដ៏សំខាន់មួយរូបដែលបានចូលរួមក្នុងឧប្បត្តិហេតុបោកប្រាស់ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសហគមន៍អនឡាញនាពេលថ្មីៗនេះ ជាពិសេសគឺពាក់ព័ន្ធនឹងមិត្តប្រុសវ័យក្មេងរបស់នាងផ្ទាល់តែម្ដង។

ដំបូងឡើយ អ្នកគាំទ្រសម្តែងការព្រួយបារម្ភ នៅពេលដែល Ahreum ប្រកាសពីគម្រោងរៀបការម្តងទៀត បន្ទាប់ពីនាងលែងលះ និងណែនាំមិត្តប្រុសថ្មី។ មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ ​ដោយ​ផ្ទាល់​ទៅ Ahreum ដោយ​ចោទ​ថា ​មិត្ត​ប្រុសអាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ក្លែង​បន្លំ។ ទោះជាយ៉ាងណា Ahreum បានការពារមិត្តប្រុសដោយបដិសេធរាល់ការចោទប្រកាន់ និងអះអាងថា មិត្តប្រុសបច្ចុប្បន្នរបស់នាង គឺជាអ្នកសរសេរអត្ថបទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើយ៉ាងណាក៏ដោយ Ahreum និងដៃគូថ្មីបានបន្តរក្សាការចាប់អារម្មណ៍បន្ទាប់ពីមានរបាយការណ៍ជាបន្តបន្ទាប់ទាក់ទងនឹងការលែងលះរបស់នាង និងការចោទប្រកាន់ពីអំពើហិង្សាក្នុងគ្រួសារពីអតីតស្វាមី។ បន្ទាប់មកថ្មីៗនេះ មានការចោទប្រកាន់ថា Ahreum ក៏បោកប្រាស់លុយពីបុគ្គលជុំវិញខ្លួន រួមទាំងអ្នកគាំទ្ររបស់នាងផងដែរ។

ជាមួយនឹងភាពចម្រូងចម្រាសកាន់តែខ្លាំង Dispatch បានស្វែងយល់កាន់តែស៊ីជម្រៅអំពីបញ្ហានេះ ហើយបានរកឃើញការសង្ស័យថា Ahreum ពិតជាបោកប្រាស់លុយពីអ្នកគាំទ្រ ក្រោមលេសថា នាងត្រូវការលុយសម្រាប់ការលែងលះ ថ្លៃមន្ទីរពេទ្យ និងថ្លៃចិញ្ចឹមកូន។

ទោះបីជា Ahreum អះអាងថា មាននរណាម្នាក់កំពុងប្រើឈ្មោះរបស់នាង ដើម្បីជំរិតទារប្រាក់ពីមនុស្សជិតស្និទ្ធនឹងនាងក៏ដោយ Dispatch បានរកឃើញសារគួរឲ្យសង្ស័យ ផ្ញើទៅកាន់អ្នកគាំទ្ររបស់ Ahreum ។ នៅពេលដែលអ្នកគាំទ្រស្នើសុំការផ្ទៀងផ្ទាត់ និងសុំឱ្យ Ahreum ថតរូបដោយលើកម្រាមដៃបី នាងបានធ្វើតាមដោយការថតរូបនៅក្នុងបន្ទប់មន្ទីរពេទ្យដោយលើកម្រាមដៃរបស់នាង។

នៅពេលដែល Dispatch ក៏បានព្យាយាមទាក់ទងជាមួយ Ahreum បន្ទាប់ពីការស៊ើបអង្កេតរបស់ពួកគេ Ahreum បានរារាំងការហៅទូរស័ព្ទទាំងអស់ ដោយអះអាងថានាងមិនដែលខ្ចីលុយពីអ្នកគាំទ្រឡើយ។ បន្ទាប់មកនៅថ្ងៃទី ០២ ខែមេសា Ahreum បានបង្ហោះរឿងថ្មីនៅលើ Instagram ដោយអះអាងម្តងទៀតថា នាងត្រូវបានគេ Hack ហើយមាននរណាម្នាក់ប្រើឈ្មោះរបស់នាងដើម្បីជំរិតប្រាក់តែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖គូស្នេហ៍តារាកូរ៉េ ៧គូ ធ្លាយព័ត៌មានណាត់ជួប កាលពីខែ មីនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

រដ្ឋមន្ត្រីការបរទេស ណាតូ ត្រៀមពិភាក្សាផ្ដល់ជំនួយយោធា ១០៨ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ៥ នាទី មុន

រដ្ឋបាលរាជធានីកំពុងរៀបចំតុបតែងលម្អរសោភ័ណ្ឌភាព និងរៀបចំសង្ក្រាន្តវត្តភ្នំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ១៤ នាទី មុន

ឃុំ ប៉ុណ្ណាដែត ចង់ឃើញយុវជនខ្មែរចេះមោទនភាពជាមួយការប្រកួតប្រជែងបែប Technology

ព័ត៌មានជាតិ១៦ នាទី មុន

ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ១,៥ លាននាក់ ៖ សិក្ខាកាមចាប់ផ្ដើម​ចុះកម្មសិក្សាតាមក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាពលើការអនុវត្តផ្ទាល់

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

ន័រវែស ដើមតាម ដាណឺម៉ាក ត្រៀមបង្កើនចំនួនទាហានដល់ ១៣,៥០០ នាក់នៅឆ្នាំ ២០៣៦

Sokha Hotels

ព័ត៌មានពេញនិយម