ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ប្រាប់មូលហេតុដែល កូរ៉េខាងជើង បាញ់មីស៊ីលឥតល្ហែបែបនេះ
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននិយាយថា ប្រទេសកូរ៉េខាងជើងកំពុងព្យាយាមធ្វើឲ្យសង្គមកូរ៉េខាងត្បូងមានភាពចលាចល មុនការបោះឆ្នោតសភា បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមចូលទៅក្នុងសមុទ្រខាងកើត ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃទី២ ខែមេសានេះ ។
លោក Yoon Suk Yeol បានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលបានធ្វើឡើងនៅកណ្តាលទីក្រុង Sejong ពោលប៉ុន្មានម៉ោង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងលើកទី ៣ របស់ខ្លួនក្នុងឆ្នាំនេះ ខណៈមីស៊ីលនោះ ហោះបានចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រ មុនពេលធ្លាក់នៅសមុទ្រខាងកើត ។
លោកប្រធានាធិបតីបានបញ្ជាក់ថា កូរ៉េខាងជើងកំពុងព្យាយាមធ្វើឲ្យសង្គមកូរ៉េខាងត្បូងកក្រើក នៅមុនការបោះឆ្នោតសកល ខណៈពេលដែលទីក្រុងព្យុងយ៉ាងបន្តការបាញ់មីស៊ីល និងបង្កហេតុខាងយោធាផ្សេងទៀត ហើយលោកក៏បានអំពាវនាវឲ្យមានការត្រៀមខ្លួនទុកជាមុនផងដែរ ប្រសិនបើមានការបង្កហេតុបន្ថែមទៀតប្រាកដមែន ។
គួរបញ្ជាក់ថា កូរ៉ខាងត្បូងគ្រោងនឹងរៀបចំការបោះឆ្នោតសភានៅថ្ងៃទី១០ ខែមេសានេះ ខណៈប្រទេសនេះនៅតែមានបញ្ហាផ្សេងៗដូចជា ការតវ៉ាយ៉ាងចម្រូងចម្រាសរបស់ក្រុមគ្រូពេទ្យពាក់ព័ន្ធនឹងការបង្កើនចំនួនសិស្សចូលរៀនសាលាពេទ្យ និងការបន្តគំរាមគំហែងពីសំណាក់កូរ៉េខាងជើងជាដើម ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


