ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ រកឃើញមនុស្សស្លាប់ជាបណ្តើរៗ ក្នុងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ
យោងតាមព័ត៌មានចុងក្រោយគិតត្រឹមម៉ោង២រសៀលថ្ងៃពុធទី៣ខែមេសា គ្រោះរញ្ជួយដីកម្រិត៧.២រ៉ិចទ័រនៅកោះតៃវ៉ាន់ បានឆក់យកជីវិតមនុស្សចំនួន៧នាក់ហើយ ខណៈ៧១១នាក់រងរបួស ប៉ុន្តែនៅមានមនុស្សចំនួន៧៧នាក់ កំពុងជាប់ក្រោមសំណង់អគារបាក់បែកនៅឡើយ។

ពេលការរញ្ជួយដីវាយប្រហារភ្លាមៗ, កោះតៃវ៉ាន់ ក៏ដូចជាភាគខាងត្បូងប្រទេសជប៉ុននិងហ្វីលីពីន សុទ្ធតែចេញការព្រមានអំពីរលកយក្សស៊ូណាមិ ប៉ុន្តែក្រោយមកបានដកចេញវិញ។
តាមសេចក្តីរាយការណ៍របស់ Reuters, រដ្ឋាភិបាលតៃវ៉ាន់បញ្ជាក់ថា មនុស្ស៤នាក់បានស្លាប់នៅក្នុងតំបន់ភ្នំជាកន្លែងមានប្រជាជនរស់នៅតិច នាភាគខាងកើតទីក្រុង Hualien ពោលគឺស្ថិតក្បែរចំណុចកណ្តាលនៃការរញ្ជួយដីនេះតែម្តង។

រដ្ឋបាលអាកាសធាតុតៃវ៉ាន់ បានឲ្យដឹងថា គ្រោះរញ្ជួយដីដែលមានកម្រិតធ្ងន់ធ្ងរបំផុតក្នុងរយៈពេល២៥ឆ្នាំរបស់តៃវ៉ាន់មួយនេះ មានចំណុចកណ្តាលនៅឆ្នេរសមុទ្រភាគខាងកើតជាមួយជម្រៅ១៥.៥គីឡូម៉ែត្រ។
ស្របពេលជាមួយគ្នានោះដែរ តាមការអះអាងពីទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន, មានរលកស៊ូណាមិតូចៗជាច្រើន បានបោកមកដល់ផ្នែកខ្លះនៃកោះអូគីណាវ៉ា ទៀតផង ខណៈទីភ្នាក់ងាររញ្ជួយដីហ្វីលីពីន ក៏បានចេញការព្រមានដល់អ្នករស់នៅតាមខេត្តតំបន់ឆ្នេរមួយចំនួនផងដែរ ដោយជំរុញឲ្យពួកគេ ជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព។

មិនត្រឹមប៉ុណ្ណឹង រញ្ជួយដីនេះ ក៏រង្គើដល់ខេត្ត Fujian និងទីក្រុង សៀងហៃ នៃប្រទេសចិនផងដែរ។
សូមជម្រាបជាថ្មី រញ្ជួយដីនេះ គឺជាគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុត ដែលវាយប្រហារកោះតៃវ៉ាន់ ចាប់តាំងពីឆ្នាំ១៩៩៩មក នៅពេលការរញ្ជួយកម្រិត៧.៦រ៉ិចទ័រ បានសម្លាប់មនុស្សប្រហែល ២ ៤០០នាក់ និងបំផ្លាញអគារចំនួន ៥០ ០០០អគារ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជប៉ុន ហ្វីលីពីន និងតៃវ៉ាន់ ព្រមានពីរលកយក្សស៊ូណាមិ ក្រោយរញ្ជួយដីកម្រិតធ្ងន់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


