ព័ត៌មានជាតិ
ប្រធានយុវជនសង្គមស៊ីវិល ថា វត្តមានសម្ដេចតេជោ ជាប្រធានព្រឹទ្ធសភា នឹងបន្តនាំកម្ពុជាកាន់តែរីកចម្រើន
ប្រធានក្រុមយុជនសង្គមស៊ីវិល លោក ហេង សំណាង បានលើកឡើងថា វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងតួនាទីជាប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលថ្មីនេះ នឹងបន្តដឹកនាំនាវាជាតិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនថែមទៀត។

ការលើកឡើងបែបនេះរបស់ប្រធានយុវជនសង្គមស៊ីវិល គឺក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយសំឡេងឆ្នោតគាំទ្រពីសមាជិក-សមាជិកានៃព្រឹទ្ធសភាចំនួន ៦២លើ៦២សំឡេង នៅក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។
លោក ហេង សំណាង ប្រធានយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញពីវីរៈភាពរបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះវត្តមានរបស់សម្ដេច ជាប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងអាណត្តិថ្មីនេះ។ លោក ហេង សំណាង បានលើកឡើងថា សម្តេចតេជោ បានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិកន្លងមក ចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈរ ទាំងយប់ ទាំងថ្ងៃ បានកែប្រែមុខមាត់កម្ពុជាជាប្រវត្តិសាស្ត្រ ដោយងើបមុខលើឆាកអន្តរជាតិ ក៏ដូចជាភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសរក្សាបានសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដីយ៉ាងពេញលេញ។

លោក ហេង សំណាង បានបន្តថា វីរៈភាព និងមគ្គទេសក៍ដ៏ល្អឯករបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសជាតិកន្លងមក នឹងបន្តដឹកនាំនាវាជាតិមួយនេះ ដើម្បីឆ្ពោះទៅរកភាពរីកចម្រើន និងសម្បូរបែបលើគ្រប់វិស័យក្នុងពេលដ៏ខ្លីខាងមុខ នៅពេលមានវត្តមានសម្តេចតេជោ ក្នុងនាមជាប្រធានព្រឹទ្ធសភា។
ប្រធានយុវជនរូបនេះ បានរំលេចនូវស្នាដៃកន្លងមករបស់សម្តេចតេជោ ក្នុងការដឹកនាំកម្ពុជាប្រមាណជាង ៤០ឆ្នាំមកនេះ ដែលប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន ពិតជាបានឃើញនូវការខិតខំប្រឹងប្រែងរបស់សម្តេច។ ដូច្នេះ ការចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា របស់សម្ដេចតេជោ ក្នុងនីតិកាលទី៥នេះ គឺពិតជាបានជួយសម្រួលឱ្យដំណើរការកំណែរទម្រង់នានា ជាពិសេសការកែទម្រង់ច្បាប់កាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់ និងជឿនលឿន លើគ្រប់វិស័យយ៉ាងសុខសាន្ត៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


