Connect with us

ព័ត៌មានជាតិ

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ត្រួតពិនិត្យវឌ្ឍនភាពគម្រោងអក្ខរកម្មឌីជីថលខ្មែរ

បានផុស

នៅ

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន សហការជាមួយ អង្គការ ខេប រៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំង និងត្រួតពិនិត្យវឌ្ឍនភាពគម្រោងអក្ខរកម្មឌីជីថលខ្មែរ​ ក្រោមការដឹកនាំដោយ​ លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា និង លោក ហ៊ិន ស៊ីមហួន អនុប្រធានអង្គការខេប នៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះផ្តោតលើចំណុចសំខាន់ៗរួមមាន៖​ ១. តាមដានលទ្ធផលការបង្រៀនរបស់គ្រូបង្គោលអនុវត្ដជាមួយសិស្សចាប់ពីចុងខែមករា មកដល់ខែមីនា ឆ្នាំ២០២៤។ ២. ស្វែងរកចំណុចដែលធ្វើឱ្យសិស្សទទួលបានផលកាន់តែល្អប្រសើរក្នុងការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ និងលើកផែនការបន្ទាប់ ព្រមទាំងប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់គម្រោង ។

លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានមានប្រសាសន៍ថា គម្រោងអក្ខរកម្មឌីជីថលខ្មែរ បានរួមចំណែកដ៏សំខាន់​ ក្នុងការផ្សព្វផ្សាយប្រើប្រាស់កម្មវិធីអក្ខរកម្មឌីជីថលឱ្យបានទូលំទូលាយ ដោយមានឯកសារបណ្តុះបណ្តាលច្បាស់លាស់​។ ចំណេះដឹងដែលទទួលបានពីគម្រោងនេះ នឹងក្លាយជាទុនដ៏សំខាន់សម្រាប់សិស្សានុសិស្សក្នុងសម័យឌីជីថល។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលអាចនឹងផ្តល់ផលជះ២ គឺវិជ្ជមាន និងអវិជ្ជមាន ដូច្នេះប្រសិនបើសិស្សានុសិស្សដឹងពីការប្រើប្រាស់បានត្រឹមត្រូវ នោះពួកគេអាចទាញយកប្រយោជន៍យ៉ាងច្រេីនលេីសលប់​ពី​បច្ចេកវិទ្យាឌីជីថល។

ដេីម្បីជំរុញឱ្យគម្រោងនេះ​ ផ្តល់ផលជះកាន់តែទូលំទូលាយ​ លោក​ប្រធាន​ បានលេីកទឹកចិត្តដល់​ សាលារៀនជំនាន់ថ្មី​ និង​អង្គការ ខេប​ ដាក់កញ្ចប់ឯកសារ នៃគម្រោងអក្ខរកម្មឌីជីថលខ្មែរ​ ព្រមទាំងឯកសារផ្សេងទៀត​របស់សាលារៀនជំនាន់ថ្មី​ នៅលេីថ្នាល​សាលាឌីជីថល​ (https://sala.moeys.gov.kh/ )​ ដេីម្បីចែកជាប្រយោជន៍ជូនដល់អ្នកសិក្សាស្រាវជ្រាវផ្សេងទៀត។ សាលាឌីជីល​ ជាវេទិកានិម្មិតដ៏ពេញនិយមសម្រាប់សិស្សានុសិស្ស​ គ្រូបង្រៀន អ្នកជំនាញ​ អ្នកសិក្សាជំនាន់ថ្មី​ ក្នុងចែករំលែក​ចំណេះដឹង​ និងស្រាវជ្រាវឯកសារនានា​ ដែលបច្ចុប្ប​ន្នមានអ្នកចូលប្រើប្រាស់ប្រមាណជាង ៩ ម៉ឺននាក់។​ លោកក៏បានលេីកទឹកចិត្តដល់​បុគ្គលិកអង្គការ ខេប​ និងលោកគ្រូ​ អ្នកគ្រូ​ ចូលរួមក្នុងវគ្គសិក្សានានាក្នុង​ថ្នាលអភិវឌ្ឍសមត្ថភាព​ (cdp.moeys.gov.kh)​ ជាថ្នាលសម្រាប់ការសិក្សាពេញមួយជីវិតសម្រាប់អ្នកអប់រំ និងបុគ្គលិកអប់រំ ដេីម្បីបន្តអភិវឌ្ឍសមត្ថភាព​ និងជំនាញវិជ្ជាជីវៈជាប្រចាំ​។

លោក ហ៊ិន ស៊ីមហួន អនុប្រធានអង្គការខេប បានមានប្រសាសន៍ថា អង្គការខេបបានពិភាក្សាជាមួយមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ដើម្បីត្រៀមដាក់បញ្ចូលឯកសារបណ្តុះបណ្តាលដែលមានបួន ម៉ូឌុល ដូចជា ១. ការណែនាំអំពីការរៀនបែបឌីជីថល ២. មូលដ្ឋានគ្រឹះឌីជីថល ៣. សុខាមាលភាពឌីជីថល និង ៤. ការចូលរួមបែបឌីជីថល ទៅក្នុងកម្មវិធីសិក្សារបស់មជ្ឈមណ្ឌល ដែលផ្ដល់គុណវុឌ្ឍិទៅដល់គ្រូប្រឹក្សាគរុកោសល្យនាពេលខាងមុខ។

គម្រោងអក្ខរកម្មឌីជីថលខ្មែរទទួលបានហិរញ្ញប្បទានពីក្រុមហ៊ុនមេតា ក្នុងគោលបំណងផ្តល់សនិទានភាព និងធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សា ICT សម្រាប់កម្រិតមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី ៧-៩)​ នៅក្នុងបរិបទសាលារៀនជំនាន់ថ្មី (NGS) និងសាលាចំណេះដឹងទូទៅនាពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម