ព័ត៌មានជាតិ
ស្ថិរភាពនយោបាយសេដ្ឋកិច្ច និងការគាំទ្រវិស័យឯកជនជាកត្តាទាក់ទាញវិនិយោគិនបរទេសមកកម្ពុជា
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានប្រសាសន៍ថា សន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងការគាំទ្រលើកទឹកចិត្តវិស័យឯកជន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាកត្តាទាក់ទាញវិនិយោគិនបរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជា។

លោក ស៊ុន ចាន់ថុលបានលើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគ និងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគ នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤។
សិក្ខាសាលានេះ មានគោលបំណងចែករំលែកព័ត៌មាន និងបទពិសោធន៍ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការវិនិយោគ សម្រាប់ជាមូលដ្ឋានជូនដល់សិក្ខាកាមឱ្យយល់កាន់តែច្បាស់ និងស៊ីជម្រៅអំពីច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

លោក ឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា កត្តាទាក់ទាញវិនិយោគិនបរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជា ដែលរួមមាន ១. សន្តិភាព និងស្ថិរភាពនយោបាយ ២. ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ៣. ច្បាប់ស្ដីពីវិនិយោគដែលមានការលើកទឹកចិត្ត និងបើកចំហទូលំទូលាយ ៤. រាជរដ្ឋាភិបាលមានការគាំទ្រ និងជួយសម្របសម្រួលដល់វិស័យឯកជន ៥. ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានការអភិវឌ្ឍ និងការតភ្ជាប់កាន់តែល្អប្រសើរ ៦. ប្រជាជនវ័យក្មេងប្រកបដោយថាមពល (៧) ទីតាំងភូមិសាស្ត្រអំណោយផលស្ថិតនៅចំកណ្ដាលនៃមហាអនុតំបន់ទន្លេមេគង្គ មានប្រជាជនចំនួន ២៥០លាននាក់, តំបន់អាស៊ាន មានប្រជាជន ៦៧១លាននាក់, និងក្នុងក្របខណ្ឌ RCEP មានប្រជាជន ២.៣ពាន់លាននាក់ ព្រមទាំងកត្តាបន្ទាប់បន្សំផ្សេងៗទៀត។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ ដែលអាចបង្កើតការងារជាង ១០៧ ពាន់កន្លែង។
គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត មានការកើនឡើងគួរកត់សម្គាល់ ក្នុងនោះឆ្នាំ២០២២ មានចំនួន ១៨៦គម្រោង ស្មើនឹងទឹកប្រាក់ចំនួន ៤ពាន់លានដុល្លារអាមេរិក ខណៈឆ្នាំ២០២៣ មានចំនួន ២៦៨គម្រោង ស្មើនឹងទឹកប្រាក់ចំនួន ៤.៩ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ៤៤% លើចំនួនគម្រោង និង២២% លើចំនួនថវិកា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


