Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល គ្រោងដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ លើថវិកាប្រមាណ ៣០០ លានដុល្លារ

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ការគ្រប់គ្រងទឹក ជាមួយគ្នានេះ ដោយបានអនុញ្ញាតលើគម្រោងដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ លើគម្រោងតម្លៃប្រមាណ ៣០០ លានដុល្លារសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងនេះ ធ្វើឡើង ក្នុងឱកាស​ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែ​មេ​សា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការកសាងជាបន្តបន្ទាប់នូវប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធឧតុនិយម ជាគោលដៅធំ ដែលរាជរដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានដាក់ជាគោលដៅធំ។ ប្រទេសយើងជាប្រទេសកសិកម្ម ដែលការប្រើប្រាស់ទឹក គឺសំខាន់ណាស់ មិនមែនសម្រាប់តែវិស័យកសិកម្ម គឺគ្រប់វិស័យទាំងអស់ ទាំងការរស់នៅប្រចាំថ្ងៃ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាន៍បន្តថា៖ “អ៊ីចឹងការធានាគោលនយោបាយ ដើម្បីធានាការគ្រប់គ្រងទឹកដោយប្រសិទ្ធភាព ជាការចាំបាច់។ និយាយរួម កុំឱ្យលិចលង់នៅរដូវវស្សា ហើយកុំឱ្យខ្វះទឹកនៅរដូវប្រាំង ពិសេសរដូវប្រាំងនេះ ប្រជាកសិករបានសម្រុកធ្វើស្រែប្រាំងច្រើន ហើយក្រសួងក៏បានចេញអន្តរគមន៍ច្រើន បានជួយជាង ៧ ម៉ឺនហិកតា”។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា យ៉ាងណាត្រូវយកចិត្តទុកដាក់ការគ្រប់គ្រងទឹកបន្តទៀត ក្នុងនោះទាក់ទងការដោះស្រាយបញ្ហាទឹកលិចនៅទីប្រជុំជនធំៗមួយចំនួន ខណៈនៅដើមអាណត្តិនេះ សម្ដេចធិបតីបានរៀបចំ និងដាក់ចេញផែនការមួយចំនួន ក្នុងនោះមានការដោះស្រាយបញ្ហាទឹកជំនន់នៅរាជធានីភ្នំពេញ ផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ “ខ្ញុំបានអនុញ្ញាតគម្រោង១ ក្នុងអាណិត ៥ឆ្នាំនេះ យើងខិតខំធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ។ គម្រោងជាង ៣០០ លានដុល្លារអាមេរិកនេះ ផ្ដោតលើមុខព្រួញចំនួន២ ទី១. ការបញ្ជៀសទឹកចេញ កុំឱ្យបុកចូលមកក្នុងភ្នំពេញ។ ទី២. ការដោះស្រាយប្រព័ន្ធរំដោះទឹក ដោយមាន ការកាយប្រឡាយ ការស្ដារប្រព័ន្ធលូ/ដាក់លូថ្មី ការរៀបចំបន្ថែមស្ថានីយ៍បូមទឹក/បង្កើនសមត្ថភាពស្ថានីយ៍បូមទឹក”។

គួរបញ្ជាក់ថា វិស័យធនធានទឹក គឺជាវិស័យមួយដែលមានសារៈសំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកកែ​លម្អ​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ ក្រោម​ការ​​​ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ និង​ចាត់​ទុក​វិស័យធនធានទឹក គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៤ គឺ មនុស្ស ទឹក ភ្លើង និងផ្លូវ។ រាជរដ្ឋាភិបាលកម្ពុជា បានយល់ច្បាស់ពីសារៈសំខាន់លើកិច្ចបង្កើនការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍ​វិស័យធនធានទឹក និងឧតុនិយម ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាព។ ដោយយោងតាមការចាំ​បាច់​នេះ រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី២ បានសម្រេចបង្កើតក្រសួងធនធានទឹក និងឧតុនិយម តាម​ព្រះ​រាជ​ក្រមចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩។

ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តន៍តួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការអនុវត្ត​គោល​នយោបាយគ្រប់គ្រងធនធានទឹក តាមរយៈការស្តារ ការជួសជុល និងការសាងសង់​ប្រព័ន្ធធារាសាស្ត្រ​ខ្នាតតូច មធ្យម និងធំ ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសធានាបានសន្តិសុខទឹក ទាំងបរិមាណ និង​គុណ​ភាព ចូលរួមចំណែកដល់ការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការកាត់បន្ថយភាពក្រីក្រ និង​ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដើម្បីជំរុញប្រសិទ្ធភាព និងគុណភាពការងារឱ្យកាន់តែល្អប្រសើរថែមទៀតនោះ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ​២០២៤ ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង​អាជ្ញា​ធរ​ទន្លេសាប បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យ​ដែល​ឆក់​កាបូប​ពី គូដណ្តឹងលោក Chris អាច​ជាប់​ទោសជាប់ពន្ធនាគារ២០ឆ្នាំ ដោយសារ​តែមិនរាងចាល

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចធិបតី ឱ្យសិក្សារៀបចំផ្ដល់មេដាយ ដល់គ្រូបង្រៀនជាប់កិច្ចសន្យា ខណៈកន្លងមកអាចបានត្រឹមបណ្ណសសើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាលខេត្តត្បូងឃ្មុំ ស្វាគមន៍ពលរដ្ឋខ្មែរក្រៅប្រទេស ដែលមកទស្សនាព្រំដែន កម្ពុជា-វៀតណាម

ព័ត៌មានជាតិ១២ ម៉ោង មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ២០ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម២៣ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម