ព័ត៌មានជាតិ
បុគ្គលិក N8 ពីរនាក់ ឆ្លងមេរោគកូវីដបំប្លែងខ្លួន ក្នុងចំណោម ២៥ នាក់
មិនធូរស្រាលនៅឡើយនៅព្រឹកនេះ កម្ពុជាប្រកាសអ្នកឆ្លង ២៥ នាក់ទៀត ក្នុងនោះក្នុងសហគមន៍ ២៣ នាក់ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ និង ០២ នាក់ ជាអ្នកដំណើរមកពីក្រៅ។
អ្វីគួរឲ្យបារម្ភ ការរកឃើញអ្នកឆ្លង ០៣ នាក់មានមេរោគកូវីដបំប្លែងថ្មី ដែលមានភាពសាំញ៉ាំនិងឆ្លងសាហាវ លឿនជាងធម្មតា។ ក្នុងចំណោមជនរងគ្រោះទាំង ០៣ នាក់ដែលផ្ទុកមេរោគបំប្លែងថ្មី ពីរនាក់ជាបុគ្គលិកនៅក្លិប N8។

លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័របានវិភាគអ្នកជំងឺ ០៣ នាក់ បានឆ្លងកូវីដ ១៩ បម្លែងខ្លួន ដោយម្នាក់មានអាសយដ្ឋាននៅសង្កាត់ទន្លេបាសាក់ និងពីរនាក់ទៀតជាបុគ្គលិកហាង N8។
មេរោគថ្មីនេះ បង្កការព្រួួយបារម្ភ និងមានលទ្ធភាពខ្ពស់ក្នុងការឆ្លងលឿនចូលក្នុងសហគមន៍។
ក្រសួងសុខាភិបាលកម្ពុជាប្រកាសថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៥ នាក់ សុទ្ធសឹងជាជនជាតិចិន។
រាជរដ្ឋាភិបាលបានចេញវិធានការបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយធ្វើការបិទសាលារៀនរដ្ឋ និងឯកជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាលរយៈពេល ២ សប្តាហ៍ ព្រមទាំងបិទទីតាំងជាច្រើនផ្សេងទៀតក្នុងពេលដែលសភាពការណ៍កូវីដកាន់តែកើនឡើង។
ការផ្ទុះឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ រយៈពេល ០៤ ថ្ងៃ មានអ្នកឆ្លងសរុប ៩២ នាក់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


