ក្លិប​កម្សាន្ត​ក្នុង​ប្លុក​កាស៊ីណូ​ នា​ក្រុង​ប៉ោយប៉ែត​ នៅ​​ដំណើរ​ការ​​ធម្មតា – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្លិប​កម្សាន្ត​ក្នុង​ប្លុក​កាស៊ីណូ​ នា​ក្រុង​ប៉ោយប៉ែត​ នៅ​​ដំណើរ​ការ​​ធម្មតា

Published

on

​ក្លិប​កម្សាន្ត​មួយ​ចំនួន​នៅ​ក្នុង​ប្លុក​កាស៊ីណូ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​បន្ត​បើក​ដំណើរ​ការ​អាជីវកម្ម​ជា​ធម្មតា។​

មន្ត្រី​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្រុង​ប៉ោយប៉ែត​ជាយដែន​កម្ពុជា-ថៃ មក​ទល់​ពេល​នេះ​មាន ក្លឹប​កម្សាន្ត ក្លឹប​ឌី​ស្កូ​ថេក ខារ៉ាអូខេ​នានា នៅ​មិន​ទាន់​បានផ្អាក​សកម្មភាព​នៅឡើយ មកទល់​យប់​ថ្ងៃ​ទី​២២​ ខែ​កុម្ភៈ​នេះ ​ម្ចាស់​ក្លឹប​ទាំងនោះ ហាក់​ដូច​មើល​រំលងការណែនាំ​របស់​ក្រសួងសុខាភិបាល លិខិត​របស់​ក្រសួងទេសចរណ៍​នៅឡើយ​។​

លោក​ គាត ​ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែតបាន​ឲ្យ​ដឹង​ថា បញ្ហា​ក្លិប​កម្សាន្ត ​ខារ៉ាអូខេ​ទាំងនោះ អាជ្ញា​ធរបាន​ចុះ​​ណែនាំ​ផ្ទាល់ និង​ចេញ​សេចក្តីជូនដំណឹង តែ​ម្ចាស់​អាជីវកម្ម​ទាំងនោះមិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញាធរ មាន​សមត្ថកិច្ច​ថ្នាក់​ត្រឹម​សង្កាត់ ក្រុង ខេត្ត​ឡើយ​។

យោង​តាម​ប្រជាពលរដ្ឋ អ្នក​រត់​ម៉ូ​តូ​ឌុប និង​ប្រជា​ការពារ​ភូមិ​បាន​ឲ្យ​ដឹង​ថា​ ក្លឹប​កម្សាន្ត​មួយ​ធ្លាប់​​​ផ្ទុះ​​អ្នក​ឆ្លង​កូ​វីដ១៩ លើ​បុគ្គលិក​​ម្តង​រួច​មក​ហើយ​ ប៉ុន្តែ​មក​ទល់​ពេល​នេះ ម្ចាស់​និង​អ្នកបម្រើ​ការងារ​ក្នុង​ទីតាំង​សេវា​កម្សាន្ត​ហាក់​នៅ​តែ​​ធ្វេសប្រហែស ឬ​បណ្តោយ​ឲ្យ​ដាន​ចាស់​នេះ ​បាន​កើត​ឡើងជា​ថ្មី ។

ក្លិប​កម្សាន្ត​មួយ​ចំនួន​ធំ ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មកទល់​ថ្ងៃនេះ នៅ​តែ​មាន​បាន​បើក​ដំណើរការ​អាជីវកម្ម​យ៉ាង​ចំហ​នៅឡើយ ​ ក្នុង​នោះ​ក៏បាន​អនុញ្ញាត​ឲ្យ​ជនបរទេស​ចូល​លេង គឺ​មាន​ដូចជា​ជនជាតិ ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​មាន​យុវជន​ខ្មែរ​ចូល​លេង​ផង​ដែរ​។​ ក្លឹប​ទាំងនោះ​មានដូចជា ក្លឹប​រេច​ថាច់​ដោ​ន ខារ៉ាអូខេ​ខេ​វ័​ន្ត ក្លឹប ខារ៉ាអូខេ បៀរ​ហ្គា​ដិ​ន អិ​ច​ស្តារ​ថៅកែ​ជនជាតិ​ចិន​ជាដើម​។

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​បិទពីរ​សប្ដាហ៍ បណ្ដោះអាសន្ន​ រោង​ភាព​យន្ត រោង​សម្ដែង សារមន្ទីរ នៅ​ខេត្តកណ្ដាល និង​ភ្នំពេញ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services