ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ទម្លាក់ថវិកា១៧០លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពមណ្ឌលសុខភាពនៅទូទាំងប្រទេស
រាជរដ្ឋាភិបាល ទម្លាក់កញ្ចប់ថវិកាប្រមាណ១៧០លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពការព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក នៅទូទាំងប្រទេស។ នេះបើតាមការប្រកាសរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២០ ខែមេសានេះ។

ថ្លែងក្នុងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា៖ «ខ្ញុំបានចុះហត្ថលេខាផ្ដល់គោលការណ៍រួចទៅហើយ លើការអនុវត្តផែនការសកម្មភាពក្នុងការពង្រឹងវិធានគន្លឹះទី១នេះ គឺពង្រឹងមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក រយៈពេល២០២៤-២០២៧ ថវិកាជិត១៧០លានដុល្លារ ខ្ញុំបានផ្ដល់គោលការណ៍ឯកភាពរួចហើយ»។

តាមការបញ្ជាក់របស់សម្ដេចធិបតី កញ្ចប់ថវិកាប្រមាណ១៧០លានដុល្លារនេះ គឺដើម្បីពង្រឹងសមត្ថភាពមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ក្នុងគោលដៅធំៗចំនួន៤ គឺទី១) ការកែលម្អប្រសើរឡើងលើគុណភាពផ្ដល់សេវាឱ្យតបតាមការរំពឹងទុករបស់ប្រជាជន ទី២) បង្កើនសមត្ថភាពផ្ដល់សេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ឱ្យត្រឹមត្រូវ ទាន់ពេលវេលា កាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត ទី៣) បង្កើនលទ្ធភាពជួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងជំងឺលើសឈាម ជំងឺទឹកនោមផ្អែក ពិសេសផ្ដោតលើប្រជាជន និងគ្រួសារក្រីក្រ និងទី៤) គឺការបង្កើនបុគ្គលិកតាមមណ្ឌលសុខភាព ដើម្បីមណ្ឌលសុខភាពអាចផ្ដល់សេវា២៤លើ២៤ម៉ោង។

សម្ដេចធិបតី បញ្ជាក់បន្ថែមថា នៅពេលកម្មវិធីនេះចេញ គ្រូពេទ្យចំនួន២ពាន់នាក់បន្ថែមទៀត នឹងត្រូវជ្រើសរើសដើម្បីបំពេញបន្ថែមទៅឱ្យមណ្ឌលសុខភាពនៅទូទាំងប្រទេស ដោយសម្ដេច សង្ឃឹមថា ទៅថ្ងៃមុខ មណ្ឌលសុខភាពនីមួយៗនឹងបើករហូត អត់បិទទ្វារទេ ហើយមានក្រុមគ្រូពេទ្យប្រចាំការជាប់ជាប្រចាំ ដែលនេះជាគោលដៅរបស់ក្រសួងសុខាភិបាល៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


