ព័ត៌មានជាតិ
អត្តសញ្ញាណបន្ថែម អ្នកឆ្លងកូវីដទៅញាំការនៅព្រៃវែង គឺមានប្តីជាជនជាតិចិន
តាមប្រភពពីសមត្ថកិច្ចខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណ ជនរងគ្រោះដែលឆ្លងកូវីដ ១៩ និងបានទៅចូលរួមពិធីមង្គលការមួយនៅខេត្តព្រៃវែង គឺមានប្តីជាជនជាតិចិន និងស្នាក់នៅខុនដូ Skyline Dumex ក្នុងខណ្ឌ ៧ មករា។
ស្ត្រីរូបនេះមានឈ្មោះ ល.ស.ផ អាយុ៣៥ឆ្នាំ ស្នាក់នៅខុនដូ Skyline Dumex ។ តាមប្រភពព័ត៌មាន ជនរងគ្រោះបានចូលរួមមង្គលការមួយស្រុកកំចាយមារ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងពេលចូលរួមពិធីមង្គលការនោះ ក៏មានអ្នកមិត្តភ័ក្ករួមដំណើរ ៣ នាក់ទៀត។
ក្រោយតេស្តមានវិរុសកូវីដនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិប្រឆាំងរោគរបេង រាជធានីភ្នំពេញ។ ជាមួយគ្នានេះ អាជ្ញាធរបានស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់និងប្រយោល ៤១ នាក់ ដើម្បីធ្វើតេស្តសំណាក និងធ្វើចត្តាឡីស័ក៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២០ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»