Connect with us

ព័ត៌មានជាតិ

ផ្ទះ​មួយ​ខ្នង​រួម​នឹង​សម្ភារៈ​មួយចំនួន​ ត្រូវ​បាន​អគ្គិភ័យ​ឆេះ​គ្មាន​សល់ និងរបួសស្រាល​ម្នាក់​

បានផុស

នៅ

បាត់ដំបង ៖ បើ​តាម​របាយការណ៍​ប​ឋ​ម​ពី​សមត្ថកិច្ច​មក​ថា​ ហេតុ​ការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥២​នាទី​ នៅ​រសៀល​ថ្ងៃទី​២៣​ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២១​នេះ ​នៅត្រង់​ចំណុ​ច​ក្រុម​ទី​១៦​ភូមិក​គោ​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល ​ខេត្តបាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ហេតុ​ការណ៍​នេះ​បាន​បណ្តាល​ឲ្យ​ម្ចាស់ផ្ទះ​ឈ្មោះ​យ៉ា​ត សាម​ ភេទ​ប្រុស ​អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ រងរបួស​ស្រាល​។

ប្រភព​ខាងលើ​បន្ត​ថា ​ការខូចខាត​ក្នុង​ហេតុ​ការណ៍​ខាង​លើ​នេះ​រួមមាន ផ្ទះ​តម្កល់​ទំហំ​៧​ម​x៩​ម​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី​ក្រាល​បាត​ក្តារ​(​ខូចខាត​ទាំងស្រុង​)​។ ក្នុង​នោះ​លុយ​ខ្មែរ​៣,០០០,០០០៛,​ធុងបាស់​០២​គ្រឿង​,​ទូរទស្សន៍​០២​គ្រឿង​,​កង់​០១​គ្រឿង​រួម​ជាមួយ​ឯកសារ​និង​សម្លៀកបំពាក់​ត្រូវ​បាន​ខូចខាត​ទាំងស្រុង​ សរុប​ការខូចខាត​ទាំងអស់​ប្រហែល​៤០,០០០,០០០​រៀល​(​សែសិប​លាន​រៀល​)​។

សមត្ថកិច្ច​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ឆេះ​នេះ​ថា​ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​(​ទុស្សេ​ខ្សែភ្លើង​)​ហើយ​ភ្លាមៗ​នោះ​បាន​ចេញ​រថយន្ត​០៥​គ្រឿង​ ក្នុង​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​០១​គ្រឿង​,​រថយន្ត​ទឹក​ច្នៃ​០១​គ្រឿង​,​រថយន្ត​សង្គ្រោះ​០១​គ្រឿង​និង​រថយន្ត​ស៊ី​រ៉ែ​ន​០១​គ្រឿង​និង​ប្រើប្រាស់​ទឹក​អស់​០៤​ឡាន​,​ឡានធំ​១​ឡាន​,​រថយន្ត​ច្នៃ​០៣​ឡាន​ទើប​គ្រប់គ្រង​ភ្លើង​បាន​។ ចំណែក​ម្ចាស់ផ្ទះ​ដែល​បាន​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​យក​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​ផងដែរ​៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទី មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

វប្បធម៌ ជំនឿ១ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម