សន្តិសុខសង្គម
ឆេះអគារស្នាក់នៅបុគ្គលិកកាស៊ីណូជីងប៉ី ១ នៅកណ្ដាលក្រុងព្រះសីហនុ
អគ្គិភ័យបានឆាបឆេះអគារស្នាក់នៅបុគ្គលិកសណ្ឋាគារ និងកាស៊ីណូ ជីងប៉ី ១ (សណ្ឋាគារឡេមុន) បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋរាប់រយនាក់ចោមរោមមើលពេញកន្លែងកើតហេតុ។

ករណីភ្លើងឆេះអគារបុគ្គលិកស្នាក់នៅនេះបានកើតឡើងកាលពីវេលាម៉ោង ២១ និង ៣៥ នាទីយប់ ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅឆៀងខាងជើងរង្វង់មូលតោ ២ ជិតសាលារៀនតេជោសែនកម្មករ ក្រុមទី ១៣ ភូមិ ៤ សង្កាត់លេខ ៤ ក្រុង/ខេត្តព្រះសីហនុ។

ក្នុងពេលកើតហេតុ កម្លាំងសមត្ថកិច្ចស្នងការនគរបាលប៉ូលិសខេត្តព្រះសីហនុ និងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុជាច្រើននាក់ បានចុះធ្វើអន្តរាគមន៍ និងការពារនៅកន្លែងកើតហេតុ និងបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយបាញ់ទឹកពន្លត់ភ្លើងការពារ ការឆេះរីករាលដាលនៅទីតាំងផ្សេងទៀត។ នៅកន្លែងកើតហេតុគេបានឃើញភ្លើងឆេះចេញពីខាងក្នុងជាន់ផ្ទាល់ដី និងមានផ្សែងហុយយ៉ាងខ្មួលខ្មាញ់ងងឹតស្លុងពេញផ្ទៃមេឃ។

ក្រុមសមត្ថកិច្ចបានប្រាប់ថា គ្រោះអគ្គិភ័យនេះគេមិនទាន់ដឹងថា ផ្ដើមឡើងដោយសារមូលហេតុអ្វីនៅឡើយទេ។ តែករណីនេះសមត្ថកិច្ចបានប្រើពេលប្រមាណ ២ ម៉ោង ទើបអាចពន្លត់ភ្លើងបានទាំងស្រុងកាលពីវេលាម៉ោង ២២ និង ៤៥នាទី នាថ្ងៃខែឆ្នាំដដែលនេះ។

សមត្ថកិច្ចបានប្រាប់ទៀតថា ករណីនេះមិនមានមនុស្សរងរបួស ឬក៏ស្លាប់នោះទេ ដោយក្នុងពេលកើតហេតុ ក្រុមសមត្ថកិច្ចបានសហការគ្នាជួយសង្គ្រោះបុគ្គលិកទាំងអស់ក្នុងបន្ទប់អគារមានកម្ពស់ទាំង ៩ ជាន់នេះ ចេញដោយសុវត្ថិភាព។

ដោយឡែកចំពោះមូលហេតុបង្កឲ្យកើតមានគ្រោះអគ្គិភ័យ និងទំហំ នៃការខូចខាត ពេលនេះសមត្ថកិច្ចមិនទាន់អាចបញ្ជាក់បាននោះទេ ដោយរង់ចាំធ្វើការស្រាវជ្រាវ និងបូកសរុបតាមក្រោយសិន៕
អត្ថបទ ៖ ស៊ុយ ចាន់ធា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


