ព័ត៌មានជាតិ
ចាក់វ៉ាក់សាំងដូសទីពីរថ្ងៃនេះ អ្នកចាស់ដូសទីមួយរួច កុំឲ្យហួសពេលឲ្យសោះ
នៅថ្ងៃនេះ កម្ពុជានឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទីពីរលើការបង្ការកូវីដ ១៩។ កម្ពុជាបើកយុទ្ធនាការចាក់វ៉ាក់សាំង Sinopharm នៅថ្ងៃ ១០ កុម្ភៈ ហើយការចាក់ដូសទីពីរនឹងចាប់ពីថ្ងៃទី២៤កុម្ភៈនេះទៅ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងក្នុងសារតេឡេក្រាមថា ការចាក់វ៉ាក់សាំងដូសទីពីរនេះ រៀបចំឡើងនៅទីតាំងដដែល។ លេីកទី១ចាក់នៅកន្លែងណា សូមអញ្ជេីញទៅចាក់លេីកទីពីរនៅកន្លែងដដែលតែកុំឲ្យហួសពី១៤ ទៅ២៨ថ្ងៃ រាប់ពីថ្ងៃចាក់លេីកទី១។
វ៉ាក់សាំង Sinopharm ដែលជាជំនួយរបស់ចិន អាចចាក់បានសម្រាប់អ្នកដែលមានអាយុចន្លោះពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ។ ក្រសួងសុខាភិបាលបានរៀបចំទីតាំងចំនួន ០៤ សម្រាប់ចាក់ដល់ក្រុមគោលដៅមានដូចតទៅ៖
១.មន្ទីរពេទ្យកាល់ម៉ែត ៖ ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២.មន្ទីរពេទ្យព្រះអង្គឌួង ៖ ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៖ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត
៤.មន្ទីរពេទ្យកុមារជាតិ ៖ អ្នកសារព័ត៌មាន
កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ ១៩ ជាផ្លូវការនៅថ្ងៃ ១០ កុម្ភៈ ដោយកំណត់យកអ្នកស្ម័គ្រចិត្តជំហានដំបូងក្នុងចំណោមថ្នាក់ដឹកនាំ និងកូនៗរបស់ថ្នាក់ដឹកនាំនៅក្នុងជួររាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ។
កម្ពុជាបានទទួលវ៉ាក់សាំងចំនួន ៦០ម៉ឺនដូស ក្នុងនោះ ៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀតសម្រាប់ក្រសួងការពារជាតិ។
ចាប់តាំងពីការបើកយុទ្ធនាការចាក់វ៉ាក់សំាងសុីណូហ្វាមជំនួយរបស់ចិន គិតត្រឹមថ្ងៃ ២៣ កុម្ភៈ ក្រសួងសុខាភិបាលបានដំណើរការចាក់វ៉ាក់សាំងលើកទីមួយដល់ពលរដ្ឋបានចំនួន ៧៧៧០ នាក់។ ក្រសួងការពារជាតិចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូហ្វ៉ាមទៅដល់ថ្នាក់ដឹកនាំ និងកងទ័ព ប៉ុន្តែមិនទាន់មានទិន្នន័យដែលបានចាក់រួចនៅឡើយទេ៕
អត្ថបទ៖ ប៊ុណ្ណរ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


