ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសរដូវបិទនេសាទ ចាប់ពីដើមខែឧសភា នេះ
រដ្ឋបាលខេត្តស្ទឹងត្រែង បានជូនដំណឹងដល់សាធារណជន និងអ្នកនេសាទទាំងអស់ថា វដូវបិទនេសាទក្នុងដែននេសាទខេត្តស្ទឹងត្រែង នឹងចាប់អនុវត្តពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។ នេះបើយោងតាមសេចក្តីដូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង នាពេលថ្មីៗនេះ។

ក្នុងលិខិតជូនដំណឹង រដ្ឋបាលខេត្តស្ទឹងត្រែង បញ្ជាក់ថា ក្នុងអំឡុងពេលបិទនេសាទនេះ គឺមិនអនុញ្ញាតឱ្យធ្វើការនេសាទដោយឧបករណ៍មងគ្រប់ប្រភេទ សំដៅដើម្បីការពារត្រីមេពូជក្នុងអំឡុងពេលបង្កកំណើតខ្ពស់នេះ។ ទន្ទឹមគ្នានេះដែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើឧបករណ៍ឆក់ សារធាតុពុល និងគ្រឿងផ្ទុះ ដែលជាប្រភេទឧបករណ៍នាំឱ្យវិនាស អន្តរាយដល់ធនធានជលផល និងមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរបំផុត។
យ៉ាងណាមិញ ទោះបីជាក្នុងរដូវបិទនេសាទក៏ដោយ ប្រជានេសាទនៅតែអាចធ្វើការនេសាទបាន ដោយប្រើនូវឧបករណ៍នេសាទជាលក្ខណៈគ្រួសារដូចជា សៃយ៉ឺន លប សំណាញ់ សន្ទូចផ្លែមួយ អង្រុត ចាន់ តុម ទ្រូ កញ្ច្រែងដងត្រី និងឧបករណ៍មួយចំនួនទៀតដែលច្បាប់អនុញ្ញាត សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្ទឹងត្រែង សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងអ្នកនេសាទទាំងអស់នឹងអនុវត្ត តាមសេចក្តីជូនដំណឹងនេះប្រកបដោយការទទួលខុសត្រូវ។ ជាពិសេស ប្រជានេសាទទាំងអស់ត្រូវចងចាំ និងអនុវត្តតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមថែរក្សា ការពារ និងប្រើប្រាស់នូវធនធានមច្ឆាជាតិឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


