ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្ទឹងត្រែង បង្ក្រាបបទល្មើសទន្ទ្រានដីព្រៃក្នុងតំបន់ការពារធម្មជាតិចំនួន ២កន្លែង
ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងមាត់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយក្រុមការងាររបស់សម្តេចធិបតី បានចុះប្រតិបត្តិការយ៉ាងក្តៅគគុកដើម្បីបង្ក្រាបសកម្មភាពដុតបំផ្លាញ និងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ចំនួន ២កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។

រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការរយៈពេល ២៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារបានសម្របសម្រួលពន្យល់ ប្រជាពលរដ្ឋដែលលង់ចាញ់បោក មេខ្យល់ឱ្យពួកគាត់យល់ និងស្ម័គ្រចិត្តព្រមរុះរើចាកចេញដោយសន្តិវិធី ពីទីតាំងដីដែលបានកាន់កាប់ដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិចំនួន ២កន្លែង។ ក្នុងនោះ មានតំបន់ភ្នំក្រឡាពស់ ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុងស្រុកសេសាន និងនៅក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរកា ស្ថិតក្នុងស្រុកបូរីអូរស្វាយសែនជ័យ។
ចំពោះដីព្រៃឈើ ដែលរងការដុតបំផ្លាញ និងកាប់ទន្ទ្រានខុសច្បាប់នៅតំបន់ភ្នំក្រឡាពស់ ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុងស្រុកសេសាន ត្រូវបានខូចខាតប្រមាណ ៧ ០០០ហិកតា និងគ្រោងរងការខូចខាតប្រមាណ ៦ ០០០-៧ ០០០ហិកតាបន្ថែមទៀត។ រីឯព្រៃឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរកា ស្ថិតក្នុងស្រុកបូរីអូរស្វាយសែនជ័យ ដែលរងការដុតបំផ្លាញ និងកាប់ទន្ទ្រានខូចខាតទាំងស្រុងប្រមាណជាង ៦០០ហិកតា និងគ្រោងរងការខូចខាត ប្រមាណ ៥០០-៦០០ហិកតា បន្ថែមទៀត ត្រូវបានក្រុមការងារអនុវត្តប្រតិបត្តិការពិសេសរំដោះបានដកហូតយកមកវិញ ប្រគល់ជូនមន្ទីរ បរិស្ថាន និងអាជ្ញាធរខេត្តស្ទឹងត្រែង ដើម្បីគ្រប់គ្រង ថែរក្សាការពារជាសម្បត្តិធនធានធម្មជាតិឡើងវិញ។

ចំណែក ក្រុមមេខ្លោង និងបក្សពួកពាក់ព័ន្ធនឹងរឿងនេះចំនួន ១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួន មេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ត្រូវជៀសវាងការប្រព្រឹត្តិល្មើសច្បាប់ ឬជាប់ពាក់ព័ន្ធតាមគ្រប់រូបភាពក្នុងសកម្មភាពកាប់ទន្ទ្រាន និងដុត បំផ្លាញដីព្រៃរបស់រដ្ឋដោយខុសច្បាប់ និងត្រូវចូលរួមថែរក្សាធនធានព្រៃឈើរទាំងអស់គ្នា ដើម្បីជាប្រយោជន៍ នាពេលបច្ចុប្បន្ន និងសម្រាប់អនាគតកូនចៅជំនាន់ក្រោយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


