Connect with us

ព័ត៌មានជាតិ

​បញ្ជា​ឲ្យ​បិទ​សណ្ឋាគារជិនប៉ីទាំង ៣ សាខា ឲ្យ​បុគ្គលិក​ទាំងអស់​​មក​តេស្ត​កូវីដ កុំលាក់​លៀម​

បានផុស

នៅ

អាជ្ញាធរ​ខេត្តព្រះសីហនុ បាន​បញ្ជា​ឲ្យ​បិទ​សណ្ឋាគារ ជិនប៉ីព័រអុីទាំង ៣ សាខា រួមទាំង​អគារស្នាក់នៅ​របស់បុគ្គលិក ហើយ​ឲ្យ​បុគ្គលិកទាំងអស់ដែល​ពាក់ព័ន្ធ ត្រូវ​បង្ហាញភាពស្មោះត្រង់ កុំលាក់លៀម និង​ត្រូវ​មក​ធ្វើ​តេស្ត​កូវីដ ១៩។

ជាមួយ​គ្នានេះ សណ្ឋាគារ ហ័ងហ្គ័នជាយី ក៏អាជ្ញាធរ​ខេត្ត​​បញ្ជា​ឲ្យបិទ ដោយសារ​មាន​ភ្ញៀវស្នាក់នៅតេស្តមានវិជ្ជមាន​កូវីដ ១៩។

កាល​ពី​ថ្ងៃ ២២ កុម្ភៈ ក្រុម​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្តព្រះសីហនុ បាន​ធ្វើ​តេស្តជនបរទេស លទ្ធផល​បាន​រកឃើញ​ស្រ្តីចិនពីរនាក់​មានវិជ្ជមានកូវីដ ១៩។

ស្រ្តីចិន​ទីមួយអាយុ ៣៥ ឆ្នាំ មកពីរាជធានីភ្នំពេញ កាលពី​ថ្ងៃ ១៦ កុម្ភៈ ២០២១ បានមកស្នាក់នៅសណ្ឋាគារជិនបុីព័រអុី សង្កាត់លេខ ៣ ក្រុង​ព្រះសីហនុ ជាមួយ​សង្សារ។

ស្រ្តីចិនទីពីរ អាយុ ២២ ឆ្នាំ មកពី​រាជធានីភ្នំពេញនៅ​ថ្ងៃ ២០ កុម្ភៈ តាម​រថយន្ត មក​ស្នាក់នៅ​សណ្ឋាគារហ័ងហ្គងជាយី នៅ​សង្កាត់លេខ ៤ ក្រុង​ព្រះសីហនុ ជាមួយ​សង្សារ។

បច្ចុប្បន្ន​ស្រ្តី​រងគ្រោះទាំង​ពីរ ត្រូវ​បានបញ្ជូន​ទៅ​ធ្វើចត្តាឡីស័ក និងព្យាបាលនៅ​មន្ទីរពេទ្យ​បង្អែកខេត្តព្រះសីហនុ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៤ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម