Connect with us

កីឡា

​ច្បាស់ៗ ពេជ្រ សុផាន់​៖ កីឡាករ​បើ​វាយដូរ​បាយ​ កុំ​មក​ហាត់​ បើ​វាយចង់​ល្បី​ចាំ​មក​ ​

បានផុស

នៅ

លោក​ ពេជ្រ​ សុផាន់​ និង​ ពេជ្រ​ សឹង្ហៈ​ បាន​ផ្ដាំផ្ញើ​កីឡាករ​ក្នុង​ក្លឹប​ថា​ បើ​ហាត់​វាយ​គ្រាន់​តែ​ដូរ​បាយ​ទេ​កុំ​មក​ហាត់​ល្អ​ជាង​ ប៉ុន្តែ​បើ​វាយចង់​ល្បី​វាយចង់​រកលុយបានច្រើន​ចាំ​មក​ហាត់​វិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពផេកលោក ពេជ្រ សុផាន់

គ្រូ​ឆ្នើម​ ពេជ្រ​ សុផាន់​ ហាក់​បង្ហាញ​អារម្មណ៍​មិន​សូវ​ពេញ​ចិត្ត​ចំពោះ​កូន​សិស្ស​ក្នុង​ក្លឹប​របស់​លោក​ឡើយ​មួយ​រយៈពេល​នេះ​បន្ទាប់​ពី​រង​បរាជ័យ​ច្រើន​​តាម​បណ្ដា​ស្ថានីយ។​ ការ​រង​បរាជ័យ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​កត្តា​មក​ពី​លោក​មិន​នៅ​ជា​មួយ​ក្លឹប​រយៈពេល​ជិត​កន្លះ​ខែ​ដោយ​សារ​ជាប់​ទៅ​សហរដ្ឋអាមេរិក​ជា​មួយ​ ពេជ្រ​ សម្បត្តិ​។​

កីឡាករ ពេជ្រ សឹង្ហៈ

បើ​តាម​វីដេអូ​ឆ្លងឆ្លើយ​គ្នា​រវាង​លោក ពេជ្រ​ សុផាន់​ និង​ ពេជ្រ​ សឹង្ហៈ​ បង្ហោះ​មុន​នេះ​គឺ​បាន​បញ្ជាក់​ពី​ការ​ចូល​ហ្វឹក​ហាត់​វិញ​របស់​ក្លឹប​ប្រដាល់​ពេជ្រសុផាន់​គុនខ្មែរ​ បន្ទាប់​ពី​អនុញ្ញាត​ឲ្យ​សិស្សៗ​សម្រាក​ទៅ​លេង​ស្រុក​កំណើត​ដើម្បី​ប្រារឰ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​កន្លង​ទៅ​នេះ។​

កីឡាករក្លឹបលោក​ ពេជ្រ សុផាន់

លោក​ ពេជ្រ​ សុផាន់​ បាន​បញ្ជាក់​ទៀត​ថា​ អ្នក​ដែល​ឧស្សាហ៍​ហ្វឹកហាត់​គឺ​ទទួល​បាន​ផល​ល្អ​ដូច​ការ​ដែរ​ឧស្សាហ៍​ចំណែក​អ្នក​ខ្ជិល​ហ្វឹកហាត់​ក៏​ទទួល​បាន​ផល​តាម​ការ​ខ្ជិល​របស់​ខ្លួន​ដែរ។​ បន្ថែម​ពី​នេះ​អ្នក​​មក​ហាត់​ប្រដាល់​បើ​គិត​ថា​គ្រាន់​តែ​ហាត់​ដូរ​បាយ​ទេ​កុំ​មក​ហាត់​ធ្វើ​អ្វី។​ បើ​ហ្វឹកហាត់​​ចង់​ល្បី​ចង់​រក​លុយ​​បាន​ច្រើន​ចាំ​មក​ចាប់​អាជីព​នេះ​បន្ត​ទៀត។​

បញ្ជាក់​ដែរ​ថា​ ការ​បង្ហោះ​វីដេអូ​ផ្ដាំផ្ញើ​ទៅ​សិស្សៗ​នេះ​គឺ​នៅ​លើ​ហ្វេសបុកផេកលោក​ ពេជ្រ​ សុផាន់​ (Pich Sophann KunKmmer1 ) កាល​ពី​ព្រឹក​ថ្ងៃ​ទី១៨​ ខែ​មេសា ឆ្នាំ​២០២៥។​ លោក​ ពេជ្រ​ សុផាន់​ ជា​គ្រូ​បង្វឹក​ និង​ជា​ម្ចាស់​ក្លឹប​ពេជ្រសុផាន់​គុនខ្មែរ។​ ក្លឹប​របស់​លោក​ជា​ក្លឹប​ធំ​ និង​ល្បីឈ្មោះ​ក្នុង​ចំណោម​ក្លឹបប្រដាល់​គុន​ខ្មែរ​ធំៗ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។​ ក្លឹប​នេះ​មាន​សិស្ស​គុន​ច្រើន​កំពុង​ល្បីឈ្មោះ​ខ្លាំង​ពិសេស​ ពេជ្រ​ សម្បត្តិ​ ពេជ្រ សឹង្ហៈ​ ពេជ្រ ប៊ុនសិទ្ធ ពេជ្រ អាទិទេព​ និង​កីឡាករ​មួយ​ចំនួន​ទៀត៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

ស្រុកបុទុមសាគរ ខេត្តកោះកុង ត្រៀមប្រកាសជាស្រុកអស់មីន ក្នុងខែនេះ

កីឡា៤១ នាទីutes មុន

សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​​ ចំណាយ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​ប្រមូល​ផ្ដុំ​កីឡាករ​ក្រោយ​រំសាយ​របស់​ក្រសួង​

ព័ត៌មានជាតិ១ ម៉ោង មុន

ទារកមានទម្ងន់កំណើតជិត ៦គីឡូក្រាម ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះដោយជោគជ័យ

ក្រុមឆបោក
សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថរាជធានីបង្ក្រាបក្រុមឆបោក២នាក់ ក្នុងទំហំទឹកប្រាក់៧លានដុល្លារសហរដ្ឋអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់នគរបាលជាតិ ទទូចឱ្យពលរដ្ឋប្រុងប្រយ័ត្នល្បិចបោក កុំផ្ទេរលុយមុនអីវ៉ាន់មកដល់ដៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

សន្តិសុខសង្គម២១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម