ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន
ទីក្រុងមូស្គូព្រមានថា ទីក្រុងបែរឡាំង នឹងក្លាយជាភាគីចូលរួមក្នុងជម្លោះដោយផ្ទាល់ ប្រសិនបើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus ដែលផ្គត់ផ្គង់ដោយអាល្លឺម៉ង់ មកបាញ់ចូលទឹកដីរុស្ស៊ីមែន ហើយខ្លួនច្បាស់ជាឆ្លើយតបវិញជាក់ជាមិនខានឡើយ។

ការព្រមាននេះគឺចេញពីមាត់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ក្នុងអំឡុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែមេសាឆ្នាំ២០២៥ បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ថ្មី Friedrich Merz បង្ហើបពីបំណងផ្តល់ជំនួយមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទនេះ ទៅឲ្យទីក្រុងកៀវ យកទៅប្រយុទ្ធតតាំងជាមួយរុស្ស៊ី នៅក្នុងសង្គ្រាមអាយុកាលជាង៣ឆ្នាំ។
លោកស្រីលើកឡើងថា ពេលណាមីស៊ីលប្រភេទនេះដឹកដល់អ៊ុយក្រែន វានៅតែមានទ័ពអាល្លឺម៉ង់ជាអ្នកគ្រប់គ្រងនិងបញ្ជាបាញ់ដដែល ដូច្នេះបានន័យថា ទីក្រុងបែរឡាំង នឹងចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនេះហើយ។ អាស្រ័យបែបនេះ រុស្ស៊ីមានសិទ្ធិឆ្លើយតបនិងសងសឹកទៅវិញ។

យ៉ាងណាក្តី លោកស្រីមិនបញ្ជាក់ឡើយថា តើរុស្ស៊ីនឹងចាត់វិធានការអ្វីដើម្បីឆ្លើយតប។
សូមជម្រាបថា Taurus KEPD 350 គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ពីអាកាស ដែលបង្កើតឡើងដោយក្រុមហ៊ុន Taurus Systems GmbH។ មីស៊ីលប្រភេទនេះ ត្រូវបានរចនាឡើងផ្តោតសំខាន់សម្រាប់ការវាយប្រហារច្បាស់ៗ ប្រឆាំងនឹងគោលដៅចូលជ្រៅនៅក្នុងទឹកដីសត្រូវ។

វាមានប្រវែង៥.១ម៉ែត្រ, ប្រវែងស្លាប២.១ម៉ែត្រ, ទម្ងន់ ១ ៤០០គីឡូក្រាម, អាចបំពាក់ក្បាលគ្រាប់បំផ្ទុះពីរដំណាក់ MEPHISTO ទម្ងន់៤៨០គីឡូក្រាម (ធំជាង Storm Shadow)។
Taurus KEPD 350 អាចហោះបានចន្លោះពី៥០០ទៅ៦០០គីឡូម៉ែត្រ ហើយចំពោះតម្លៃវិញ មីស៊ីលនេះមួយគ្រាប់ថ្លៃប្រហែល ១,០៨០,០០០ ដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាល្លឺម៉ង់ អនុម័តកញ្ចប់ជំនួយ ៣ពាន់លានអឺរ៉ូ បន្ថែមទៀតឲ្យអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


