ព័ត៌មានជាតិ
ម៉ោង ៣ ទាបភ្លឺ ទទួលព័ត៌មានអ្នកឆ្លងកូវីដ ១៥ នាក់ទៀត មន្រ្តីកំពុងស្វែងរកមកព្យាបាល
រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ករណីអ្នកឆ្លងកូវិដ ១៥ នាក់ ជាជនជាតិចិន ម៉ោង ០៣ ទាបភ្លឺ ទើបក្រសួងទទួលព័ត៌មានពីវិទ្យាស្ថានប៉ាស្ទ័រ ហើយមន្រ្តីកំពុងចាត់ចែងរកអ្នកជំងឺយកមកព្យាបាល។

លោកជំទាវ ករណីជនជាតិចិន នេះក្រសួងទទួលបានព័ត៌មានម៉ោងជាង ០៣ ទាបភ្លឺទៅហើយ។ មន្រ្តីសុខាភិបាលកំពុងស្វែងរកអ្នកជំងឺ យកមកព្យាបាល។ អ្នកជំងឺទាំង ១៥ នាក់ នឹងប្រើប្រាស់មន្ទីរពេទ្យពីរដោយ០៧ នាក់ទៀត ដាក់នៅមជ្ឍមណ្ឌលជាតិកម្ងាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ និង ០៨ នៅនៅមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល។
លោកជំទាវឲ្យដឹងថា នៅពេលទទួលព័ត៌មានពីអ្នកជំងឺទាំង ១៥ ក្រសួងនឹងជូនដំណឹងបន្ថែមទៀត។
របាយការណ៍របស់ក្រសួងសុខាភិបាលនៅព្រឹកនេះ មានអ្នកឆ្លងកូវីដ ៤០ នាក់ទៀត ក្នុងនោះ ៣៨ នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ។អ្នកឆ្លងទាំង ៣៨ នាក់ ភាគច្រើនជាជនជាតិចិន និងមានជនជាតិខ្មែរ ០១ នាក់ និងវៀតណាម ០១ នាក់។ ចំណែកអ្នកឆ្លង ០២ នាក់ទៀត ជាអ្នកដំណើរមកពីក្រៅ។
នៅថ្ងៃនេះដែរ កម្ពុជានឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទីពីរលើការបង្ការកូវីដ ១៩ ចាប់ពីថ្ងៃទី២៤កុម្ភៈនេះទៅ។លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងក្នុងសារតេឡេក្រាមថា ការចាក់វ៉ាក់សាំងដូសទីពីរនេះ រៀបចំឡើងនៅទីតាំងដដែល។ លេីកទី១ចាក់នៅកន្លែងណា សូមអញ្ជេីញទៅចាក់លេីកទីពីរនៅកន្លែងដដែលតែកុំឲ្យហួសពី១៤ ទៅ២៨ថ្ងៃ រាប់ពីថ្ងៃចាក់លេីកទី១។
វ៉ាក់សាំង Sinopharm ដែលជាជំនួយរបស់ចិន អាចចាក់បានសម្រាប់អ្នកដែលមានអាយុចន្លោះពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ។ ក្រសួងសុខាភិបាលបានរៀបចំទីតាំងចំនួន ០៤ សម្រាប់ចាក់ដល់ក្រុមគោលដៅមានដូចតទៅ៖
១.មន្ទីរពេទ្យកាល់ម៉ែត ៖ ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២.មន្ទីរពេទ្យព្រះអង្គឌួង ៖ ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៖ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត
៤.មន្ទីរពេទ្យកុមារជាតិ ៖ អ្នកសារព័ត៌មាន
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


