Connect with us

ព័ត៌មានជាតិ

ទើប​ចេញពី​ពន្ធនាគារ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​ឃាត់ខ្លួន​ម្តង​ទៀត​ករណី​លួច​រ៉ឺម៉ក​ម៉ូតូ

បានផុស

នៅ

​បុរស​ជនជាតិ​ចិន​ម្នាក់ ​ដែល​ទើប​ចេញពី​ពន្ធនាគារ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​សៀមរាប ឃាត់ខ្លួន​ម្តង​ទៀត​ ករណី​លួច​រ៉ឺម៉កម៉ូតូ​។​ ការ​ឃាត់ខ្លួន​នេះ​ ធ្វើឡើងកាល​ពី​ព្រឹក​ថ្ងៃទី​២៣ ​ខែកុម្ភៈ​ ឆ្នាំ​២០២១ ​នៅ​ជិត​សាលារៀន​វត្ត​បូព៌ ក្នុង​ភូមិ​វត្ត​បូព៌​ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ខេត្ត​សៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កូ វៃ​ដុង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខ​EJ4175987 ពាក់ព័ន្ធ​បទ​អំពើ​លួច​(​យក​រ៉ឺម៉ក​និង​ម៉ូតូ​) កាលពី​ថ្ងៃទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក ស្ថិតនៅ​មុខ​ផ្ទះ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប​។ ​លោក​បន្ថែម​ថា កាលពី​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក ជនរងគ្រោះ​ឈ្មោះ សុខ សំអាត ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ​ដឹក​ភ្ញៀវ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្ត​សៀមរាប បាន​ជិះ​ម៉ូតូ​និង​រ៉ឺម៉ក​ ដែល​មាន​ម៉ូតូ​សម្រាប់​ទាក់​រ៉ឺម៉ក ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ 2002 ទឹកប្រាក់ ពាក់​ស្លាក​លេខ សៀមរាប 1H-1141​ និង​មាន​កន្ទុយ​រ៉ឺម៉ក​។ ​នៅ​ពេល​ត្រឡប់​មកពី​ផឹក​កាហ្វេ​ហើយ​យក​មក​ទុក​នៅមុខ​ផ្ទះ​ដោយ​ពុំបាន​ដក​សោ​ម៉ូតូ​ចេញ​ឡើយ ហើយ​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ ប្រហែល​២០​នាទី​ក្រោយមក​បាន​ចេញ​មក​យក​ម៉ូតូ​និង​រ៉ឺម៉ក​ ដើម្បី​ទៅ​យក​ចៅ​ស្រាប់តែ​បាត់​រក​ពុំ​ឃើញ បន្ទាប់មក​ខ្លួន​បាន​មក​ប្ដឹង​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្លក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លុះ​មកដល់​ថ្ងៃទី​២៣ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​១០ និង​០០​នាទី​ព្រឹក គេបាន​ប្រាប់ថា ​រ៉ឺម៉ក​ម៉ូតូ​ត្រូវ​បាន​ប្តី​គាត់​រក​ឃើញ​ហើយ​នៅ​ក្រោយ​សាលារៀន​វត្ត​បូព៌ ពេលនោះ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅដល់​ក្រោយ​សាលារៀន​វត្ត​បូព៌ ឃើញ​មាន​មនុស្ស ពីរ​បីនាក់ ជួយ​ឃាត់​ជនសង្ស័យ​ខាងលើ​ដែល​កំពុងតែ​បើកបរ ម៉ូតូ​រ៉ឺម៉ក​របស់​ជនរងគ្រោះ​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​តែ​ម្តង​។​ លោក​បន្ថែម​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ខាងលើ បាន​ឆ្លើយ​សារភាពថា រូបគេ​មិនបាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​និង​រ៉ឺម៉ក​ខាងលើ​នោះទេ គឺ​មាន​មនុស្ស​ប្រុស​ម្នាក់​អាយុ​ប្រហែល​៤៤​ឆ្នាំ ធ្លាប់​ជាប់ពន្ធនាគារ​ខេត្តសៀមរាប ជាមួយ​ជនជាតិខ្មែរ មិន​ស្គាល់ឈ្មោះ និង​មិន​ស្គាល់​ទីលំនៅ ជា​អ្នក​យកមក​ឲ្យ​គេ​ខ្ចី​ជិះ​។​ បញ្ជាក់​ជនសង្ស័យ​ធ្លាប់​ជាប់​ពន្ធ​ធនាគារ​ពី​បទ​អំពើ​លួច​(​យក​ម៉ូតូ​និង​រ៉ឺម៉ក​)​នៅ​ចំណុច​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​០៣​ ខែ​កញ្ញា ឆ្នាំ​២០១៩​ ហើយ​ត្រូវ​បាន​ដោះ​លេង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ថ្ងៃទី​០២ ខែ​តុលា ឆ្នាំ​២០២០​។ បច្ចុប្បន្ន​ជនសង្ស័យ ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​បន្ត​តាម​នីតិវិធី​។​ រីឯ​វត្ថុតាង ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ជនរងគ្រោះ​វិញ​ហើយ​៕

អត្ថបទ៖ ​កុសល

សូមចុចអាន៖ ​ផ្ទះ​មួយ​ខ្នង​រួម​នឹង​សម្ភារៈ​មួយចំនួន​ ត្រូវ​បាន​អគ្គិភ័យ​ឆេះ​គ្មាន​សល់ និងរបួសស្រាល​ម្នាក់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម