ព័ត៌មានជាតិ
ខេត្តបាត់ដំបង មានម៉ាសុីនកិនស្រូវខ្នាតធំស្តង់ដា ១១៤ គ្រឿង ផលិតជាអង្ករនាំចេញទៅក្រៅប្រទេស
បើតាមមន្រ្តីកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា បច្ចុប្បន្នទូទាំងខេត្តបាត់ដំបងមានម៉ាសុីនកិនស្រូវចំនួន ៦៥៨ គ្រឿង ក្នុងនោះខ្នាតធំសម្រាប់ផលិតជាអង្ករនាំចេញទៅក្រៅប្រទេសមានចំនួន ១១៤ គ្រឿង ខ្នាតមធ្យមមានចំនួន ២៦១ គ្រឿង និងខ្នាតតូចមាន ២៨៣ គ្រឿង ហើយក្នុងនោះមានឡសម្ងួតមានចំនួន ៩៦ គ្រឿង។

លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបងបានឲ្យកម្ពុជាថ្មីដឹងថា កាលពីប៉ុន្នានឆ្នាំមុខម្ចាស់រោងម៉ាសុីនខ្នាតធំនៅក្នុងខេត្តបាត់ដំបងជួបបញ្ហាប្រឈមពាក់ព័ន្ធខ្វះដើមទុនប្រមូលទិញស្រូវស្តុកទុក ខណះគ្រានោះឡសម្ងួតក៏នៅមានកម្រិតនៅឡើយ ដែលធ្វើឲ្យសង្វាក់លទ្ធផលដើរយឺត រហូតដល់ចុងឆ្នាំ២០២៣ រោងម៉ាសុីនខ្នាតធំក្នុងខេត្តទាំង ១១៤ គ្រឿងបានដំណើរការបានប្រសើរឡើងវិញចន្លោះពី ៧០-៩០ ភាគរយ។
ម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលមានទីតាំងនៅស្រុកថ្មគោលខេត្តបាត់ដំបង លោក ហេង ផេង បានប្រាប់ឱ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុន មានការខ្វះខាតឃ្លាំងស្តុកនិងឡសម្ងួតស្រូវ ស្របពេលដែលកសិករសម្រុកច្រូតព្រមគ្នាធ្វើឱ្យតម្លៃស្រូវចុះថោកខ្លាំង។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាត្រូវបានដោះស្រាយដោយសារការផ្តល់ឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ ជួយគាំទ្រឲ្យបានដំណើរការល្អឡើងវិញ។
លោកបន្តថា ឃ្លាំងស្តុកនិងឡសម្ងួតស្រូវលែងជាបញ្ហាទៀតហើយ ប៉ុន្តែកសិករនិងឈ្មួញកំពុងប្រឈមបច្ចុប្បន្នគឺថ្លៃដើមផលិតកើនឡើងដូចជា ប្រេងឥន្ធនៈ និងជីកសិកម្មឡើងថ្លៃជាដើម។ ម្ចាស់រោងម៉ាសុីនខ្នាតស្តងដាក៏ត្រូវការទុនបន្ថែមនៅរដូវប្រមូលផលដែរ ដើម្បីប្រមូលទិញស្រូវស្តុកទុកសម្រាប់នាំចេញ។

ម្ចាស់រោងម៉ាស៊ីនកិនស្រូវរូបនេះ ក៏សប្បាយចិត្តទៅការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការទម្លាក់កញ្ចប់ថវិកា ១០០ លានដុល្លារ សម្រាប់ត្រៀមក្នុងការជួយប្រមូលទិញកសិផលពីកសិករកន្លងមក ហើយតាមរយៈគោលនយោបាយនេះម្ចាស់រោងម៉ាស៊ីនកិនស្រូវ អាចនឹងទទួលបានទុនបន្ថែមសម្រាប់ប្រើប្រាស់ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករសម្រាប់ស្តុកដើម្បីកុំឱ្យស្រូវដែលបានផលិតហូរចេញទៅក្រៅប្រទេសច្រើនពេក។
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅឆ្នាំ ២០២៣ ប្រទេសកម្ពុជាបាននាំចេញអង្ករជាង ៦៥ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៤៦៦ លានដុល្លារ។ កម្ពុជាក៏បាននាំចេញស្រូវជាង ៤ លានតោនសរុបជាទឹកប្រាក់ជាង ១,៣ ពាន់លានដុល្លារ ខណៈដែលចិន និងសហភាពអឺរ៉ុប ជាទីផ្សារធំជាងគេនៃអង្ករកម្ពុជា។
ដោយឡែក ក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៤ កម្ពុជារកចំណូលពីការនាំចេញស្រូវនិងអង្ករសរុបជាង ៨៧០ លានដុល្លារអាមេរិក ក្នុងនោះការនាំចេញអង្ករគ្រប់ប្រភេទបានចំនួន ២៤ ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលរកចំណូលបាន ១៧០ លានដុល្លារអាមេរិក និងនាំចេញស្រូវសរុបបានចំនួនជាង ២ លាន ៤ សែនតោន ដែលគិតជាទឹកប្រាក់មានចំនួនជិត ៧០០ លានដុល្លារអាមេរិក៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


