ព័ត៌មានជាតិ
ក្នុង១ឆ្នាំ កសិករនៅភាគនិរតីអាចធ្វើស្រែពី ២ទៅ៣ដង ក្រោយជីកព្រែកហ្វូណនតេជោរួច
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយគម្រោងព្រែកជីកហ្វូណតេជោ សាងសង់រួចរាល់ទាំងស្រុង កសិករនៅភាគនិរតីនៃកម្ពុជា នឹងអាចធ្វើស្រែបានចាប់ពី២ទៅ៣ដងក្នុងមួយឆ្នាំ។ សម្ដេចតេជោ បានគូសបញ្ជាក់បែបនេះ តាមរយៈសារពិសេសជូនប្រជាជនកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។

សម្ដេចតេជោ បានបន្ថែមថា ពលរដ្ឋនៅខេត្តជាប់ព្រែកជីកហ្វូណនតេជោ អាចដាំដំណាំបានដោយមិនខ្វះទឹកប្រើប្រាស់ឡើយ។ ក្រៅពីជួយដល់វិស័យកសិកម្ម សម្ដេចតេជោ បានអះអាងថា ព្រែកជីកនេះ ក៏នឹងជួយលែងឱ្យមានទឹកជំនន់ នៅក្នុងខេត្តជាប់នឹងដងព្រែក ជាពិសេសខេត្តកំពង់ស្ពឺ តាមរយៈការបង្ហូរទឹកដែលជន់លិចចូលទៅក្នុងព្រែកជីកតាមប្រព័ន្ធធារាសាស្ត្រ។
តាមសម្ដេចតេជោ ព្រែកជីកនេះ នឹងបង្កើននូវទិន្នផលត្រីបន្ថែមទៀត ហើយពលរដ្ឋអាចចូលនេសាទ ដើម្បីលក់ដូរ ចិញ្ចឹមជីវិតបាន។ ក្រៅពីនេះ ពលរដ្ឋក៏អាចទាញយកប្រយោជន៍ពីព្រែកជីកនេះ តាមរយៈប្រកបរបររកស៊ីលើវិស័យទេសចរណ៍បានទៀតផង។

ជាការកត់សម្គាល់គម្រោងព្រែកជីកហ្វូណនតេជោ ទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសណ្ធាប់ ពីសំណាក់ពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈនៅក្នុងសង្គមកម្ពុជា ដែលការគាំទ្រយ៉ាងច្រើនសន្ធឹកនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថាជាចលនាជាតិនិយមមួយដែលគុណតម្លៃមិនអាចកាត់ថ្លៃបាន៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


