ព័ត៌មានជាតិ
ឯកអគ្គរាជទូតជប៉ុន៖« កម្ពុជា កំពុងដើរលឿនជាងជប៉ុន នៅក្នុងវិស័យឌីជីថល»
នៅក្នុងជំនួបអាហារថ្ងៃត្រង់ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាកាលពីថ្ងៃសៅរ៍ លោក អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងកោតសរសើរកម្ពុជាដែលមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ ឯកអគ្គរាជទូតជប៉ុន ហ៊ានទាំងអះអាងត្រង់ៗនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ថា៖«កម្ពុជា កំពុងដើរលឿនជាងជប៉ុន នៅក្នុងវិស័យឌីជីថល»នេះ។

លោក អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញនៅកម្ពុជា គឺមានការប្រើ QR កូដ សម្រាប់បង់លុយ ហើយកម្ពុជា សម្រេចបានសមិទ្ធផលយ៉ាងច្រើននៅក្នុងវិស័យឌីជីថល។ សម្រាប់ឯកអគ្គរាជទូតជប៉ុន គឺដំណើរការប្រើប្រាស់ឌីជីថលនៅក្នុងសេដ្ឋកិច្ចសង្គម មានសារៈសំខាន់ណាស់ ហើយយុទ្ធសាស្ត្រឌីជីថល ក៏មានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ លោក អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) ក៏បានបញ្ជាក់ថា ជំនួយរបស់ជប៉ុននៅក្នុងវិស័យនេះ គឺមានការប្រែប្រួល ដោយរបៀបផ្តល់ជំនួយថ្មីរបស់ជប៉ុន គឺថាអ្នកទទួលជំនួយ និងអ្នកផ្តល់ ត្រូវជួបគ្នា មុនសម្រេច។
បើតាមលោកឯកអគ្គរាជទូតជប៉ុនដដែល គឺរដ្ឋាភិបាលជប៉ុនគាំទ្រដល់កម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យជាតិ ហើយជប៉ុន មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅក្នុងវិស័យឌីជីថលបន្ថែមទៀត។ លោកថា ជប៉ុន នឹងចូលរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជានៅក្នុងវិស័យឌីជីថល។ យុវជនកម្ពុជា ខិតខំប្រឹងរៀនយ៉ាងខ្លាំង ពូកែភាសាអង់គ្លេស និងនាំមុខខាងបច្ចេកវិទ្យា ហើយនៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពី “ពិភពលោកមួយដែលគ្មានមីន” ដែលនៅក្នុងក្របខ័ណ្ឌនេះ កម្ពុជា និងជប៉ុន នឹងសហការគ្នាលើការបណ្តុះបណ្តាលអ្នកដោះមីនផងដែរ។ នេះបើតាមលោក អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ចំពោះបញ្ហាបច្ចេកវិទ្យាឌីជីថលនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានឆ្លើយតបថា ប្រទេសនានា មានការរីកចម្រើនជឿនលឿនហើយ ក៏ប៉ុន្តែ ចំពោះកម្ពុជា គឺត្រូវតែរត់ក្នុងខណៈពេលដែលប្រទេសគេ កំពុងតែដើរ។ សម្តេចតេជោ ថា នៅក្នុងជួររាជរដ្ឋាភិបាលថ្មី មានយុវជនដែលមានសមត្ថភាពខ្ពស់ក្នុងការពន្លឿនវិស័យឌីជីថល។ ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា វិបត្តិតែងតែផ្តល់នូវកាលានុវត្តភាព កូវីដបានជំរុញកម្ពុជាឲ្យទៅមុខលឿន៥ឆ្នាំខាងឌីជីថល ពោល គឺពេលកូវីដ សាលាត្រូវបិទ ដូច្នេះ ត្រូវតែប្រើឌីជីថល ដើម្បីបន្តសកម្មភាពបង្រៀន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «កាលពីមុន យើងបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីធ្វើកំណែទម្រង់ រួមទាំងផ្នែកអភិបាលកិច្ច និងវិស័យពន្ធដារ។ ក្នុងនោះ យើងបានបើកប្រាក់ខែប្រាក់បៀវត្សរ៍តាមធនាគារ ទីមួយ ជាការពន្លឿនកិច្ចការ ទីពីរ ជាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោយយើងបានកាត់មន្ត្រីខ្មោចចេញពីបញ្ជីឈ្មោះមន្ត្រីរាជការចំនួនពីរម៉ឺននាក់។ នៅក្នុងវិស័យពន្ធដារ យើងបានជំរុញឱ្យមានការបង់ពន្ធ អនឡាញ និងតាមធនាគារ»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះជំនួយរបស់ជប៉ុន និងបានលើកទឹកចិត្តជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងទៀតនៅក្នុងវិស័យនេះ។ សម្តេចប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ខ្លីប្រាប់ទៅឯកអគ្គរាជទូតជប៉ុនថា៖ «កម្ពុជា អាចជាកន្លែងមានបទពិសោធន៍ក្នុងវិស័យឌីជីថល»៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


