ព័ត៌មានជាតិ
កម្លាំងអាវុធហត្ថចុះបង្ក្រាបនិងរឹបអូសឈើប្រណិត១២៧ដុំ
កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធស្រុកអណ្តូងមាស កម្លាំងជំនាញរដ្ឋបាលព្រៃឈើស្រុកបរកែវ និងកម្លាំងអធិការនគរបាលស្រុកអណ្តូងមាស ចុះបង្ក្រាបទីតាំងស្តុកលាក់ឈើចំនួន៤ទីតាំង ស្ថិតនៅក្នុងភូមិចំនួន២ គឺភូមិតាំងសេ និងភូមិតាំងម្លូ ក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត ដឹកនាំកម្លាំងដោយលោក ហាក់ ប៊ុន្នី មេបញ្ជាការរាជអាវុធហត្ថមូលដ្ឋានស្រុកអណ្តូងមាស។
សមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា ឈើដែលបង្ក្រាបទាំងនេះជាប្រភេទឈើសុក្រំ និងឈើស្រឡៅ ឃ្លុំ ចំនួនប្រមាណ១២៧ដុំ និងឈើសុក្រំមូល២០ដុំ មានមុខកាត់ចាប់ពី២៥ ដល់៤០ឃ្លុំ មានប្រវែង៣,៥០ម៉ែត្រ។

សមត្ថកិច្ចបន្តថា ឈើដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនោះ គឺមានកន្លែងខ្លះកម្លាំងយើងពិបាកក្នុងការដឹកជញ្ជូនយកមកខាងក្រៅផ្លូវ ចុះចំណោតភូមិម្លូ ក្នុងសហគមន៍ភូមិម្លូ នេះតែម្តង។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញនៅមិនទាន់បានធ្វើការដឹកជញ្ជូនយកទៅរក្សាទុកនៅឡើយទេខណៈឈើដែលសមត្ថកិច្ចចុះបង្ក្រាបនោះ គឺស្ថិតនៅទីតាំងចាស់ដដែល រង់ចាំព្រឹកស្អែកនិងដឹកជញ្ជូនបន្ត៕
អត្ថបទ ៖ វុទ្ធឦសាន







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី