ព័ត៌មានជាតិ
PM ក្រុងបានលុង ចាប់រថយន្តដឹកគល់ឈើពកធ្នង់ប្រគល់ទៅឲ្យមេព្រៃ
រថយន្តកូរ៉េមួយគ្រឿងដឹកគល់ឈើពកធ្នង់ពីដើមដ៏ធំ ដែលគេដឹងថាមានតម្លៃថ្លៃ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបានលុងធ្វើការឃាត់ និងរឹបអូសយកមករក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការអាវុធហត្ថក្រុងទាំងយប់។

រថយន្តខាងលើនេះ ត្រូវបានអាវុធហត្ថក្រុងចាប់បាននៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ តាមផ្លូវជាតិលេខ៧៨A នៅត្រង់ចំណុចសាលារៀនឥន្ទេ ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ដឹកចេញពីស្រុកវើនសៃឆ្លងកាត់ស្រុកអូរជុំ ចូលមកក្រុងបានលុងឆ្ពោះយកទៅលក់នៅក្រៅប្រទេស។
នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អាវុធហត្ថក្រុងបានលុង បានប្រគល់រថយន្តកូរ៉េមួយគ្រឿងដឹកគល់ឈើពកធ្នុងទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការទៅតាមនីតិវិធីបន្ត។
សូមបញ្ជាក់ថា រថយន្តកូរ៉េមួយគ្រឿង មានចំណុះ៥តោន ក្បាលពណ៌ខៀវលាយស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3338 បានដឹកជញ្ជូនគល់ឈើពកធ្នង់យកទៅលក់នៅក្រៅប្រទេសហើយត្រូវបានអាវុធហត្ថក្រុងបង្ក្រាបបាន បន្ទាប់ពីរថយន្តមួយគ្រឿងនេះកន្លងមកធ្លាប់ដឹកជញ្ជូនឈើច្រើនដងមកហើយដែរ។
បើតាមប្រភពបានឲ្យដឹងថា គល់ឈើពកធ្នង់ពីគល់នេះជារបស់សមត្ថកិច្ចមួយរូបនៅក្នុងខេត្តរតនគិរី ហើយសារព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺបានទេ។
ទាក់ទិនបញ្ហាខាងលើនេះកម្ពុជាថ្មី មិនទាន់អាចទាក់ទង លោក ហុង ភា នាយខណ្ឌរដ្ឋបាលព្រៃឈើ បាននៅឡើយមកដល់ពេលនេះ។
ដោយឡែកលោក សយ សូណា ប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់នេសាទ បានឲ្យសារព័ត៌មានដឹងនៅរសៀលថ្ងៃទី៣ កុម្ភៈថា រថយន្តកូរ៉េដឹកគល់ឈើនេះខាងរដ្ឋបាលព្រៃឈើយកមកផ្ញើនោះទេ ដោយសារឡានបើកចូលមិនរួចទើសនឹងក្លោងទ្វារចូល។
អត្ថបទ ៖ វុទ្ធឦសាន



-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


