ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីចេញបញ្ជា ឱ្យបង្ក្រាបបទល្មើសព្រៃឈើឱ្យខាងតែបាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ នេះ បានចេញបញ្ជាឱ្យគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាបង្ក្រាបបទល្មើសព្រៃឈើ។
នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាននៅថ្ងៃទី ២១ ខែធ្នូនេះ សម្ដេចនាយករដ្ឋមន្ត្រី បានចេញបញ្ជាឱ្យបណ្ដាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តច្បាប់ឱ្យបានតឹងរឹងបំផុតចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

សម្ដេចធិបតី មានប្រសាសន៍ថា៖ «អ្នកដែលរកស៊ីចំណេញពីព្រៃឈើច្រើន ឥឡូវត្រូវទទួលខុសត្រូវអនុវត្តមុខច្បាប់»។
ក្រៅពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិនិត្យ និងវាយតម្លៃគ្រប់គម្រោងអភិវឌ្ឍន៍ ដើម្បីធានាថា គម្រោងទាំងនោះមានការគិតគូពីចីរភាពបរិស្ថានជាអាទិភាព ដោយសម្ដេចស្នើសុំគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ផ្ដល់ការសហការជាមួយក្រសួងបរិស្ថាន និងក្រុមប្រឹក្សាអភិវឌ្ឍដោយចីរភាព ដើម្បីអនុវត្តឱ្យបានម៉ឺងម៉ាត់ទៅតាមគោលការណ៍ និងបច្ចេកទេសក្នុងការវាយតម្លៃហេតុប៉ះពាល់បរិស្ថានទាំងគម្រោងសាធារណៈ និងឯកជន។
ជាមួយគ្នានោះ សម្ដេចធិបតីបានសម្រេចឱ្យក្រសួងបរិស្ថានដឹកនាំវាយតម្លៃរាល់គម្រោងទេសចរណ៍ធម្មជាតិ ដែលផ្ដល់កន្លងមកដោយផ្អែកលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពជាក់ស្ដែង ដើម្បីកែតម្រូវ និងតម្រង់ទិសប្រើប្រាស់ដី ក្នុងតំបន់ធម្មជាតិទាំងអស់ឱ្យស្របតាមគោលការណ៍ទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដែលជាកម្មវិធីទេសចណ៍មួយជួយដល់សហគមន៍ និងព្រៃឈើ និងអភិរក្សធនធានធម្មជាតិ។ ក្រសួងបរិស្ថានត្រូវប្រែក្លាយសហគមន៍តំបន់ការពារធម្មជាតិជាសហគមអព្យាក្រឹត្យកាបូន៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


