ព័ត៌មានជាតិ
ខឹងម្ចាស់ហាងមិនចាក់បទចម្រៀងឲ្យស្ដាប់ទាញកែវបោកប្រាវ
បុរសម្នាក់ចូលទៅផឹកស៊ីក្នុងហាងមួយកន្លែង កុម្ម៉ង់បទចម្រៀងម្ចាស់ហាងមិនបាន ផ្ទុះកំហឹងទាញកែវ ទាញចានបោកប្រាវខ្ទាតអំបែងត្រូវនារីបុគ្គលិកហាងរងរបួសដេ៣ថ្នេរ ត្រូវនារីរងគ្រោះប្ដឹងទាសំណង១០០០ដូល្លារ។
ករណីនេះបានកើតឡើងនៅចំណុចក្នុងភោជនីយដ្ឋាន ទីក្រុង អាន់ឆ័រ មានទីតាំងក្នុងដីឡូត៍លេខ២៩ ផ្លូវលេខ២៦១ ក្រុមទី៣២ ភូមិ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កឈ្មោះ ជួប សុខជ័រ ហៅ ជ័រ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះឈ្មោះ កាន សុផាត អាយុ២៥ឆ្នាំ បុគ្គលិក ភោជនីយដ្ឋាន ទីក្រុង អាន់ឆ័រ ស្នាក់នៅផ្ទះជួលលេខ២៥២ ផ្លូវលេខ២៦១ ក្រុមទី២៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រងរបួសដេ៣ថ្នេក្រោមភ្នែក។
ក្រោយពីបង្កហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់ទីតាំងកើតហេតុ ឃាត់ខ្លួនជនបង្កយកមកសួរនាំ និងធ្វើការសម្របសម្រួលជាមួយជនរងគ្រោះ ដោយមិនមានប្រាក់សងនារីរងគ្រោះ ទើបជនរងគ្រោះឲ្យសមត្ថកិច្ចធ្វើការតាមផ្លូវច្បាប់៕
អត្ថបទ ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


