កូន​ដំរី​មួយ​ក្បាល បាន​កើត​នៅ​តំបន់​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ​ខាងត្បូង ស្ថិតក្នុង​ស្រុក​ថ្មបាំង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កូន​ដំរី​មួយ​ក្បាល បាន​កើត​នៅ​តំបន់​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ​ខាងត្បូង ស្ថិតក្នុង​ស្រុក​ថ្មបាំង

Published

on

ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្រសួងបរិស្ថាន និង​បុគ្គលិក​អង្គការ​ស​ម្ព័​ន្ធិ​ត្រ​សត្វព្រៃ បាន​ល្បាត​ថ្មើរ​ជើង​ពី​ស្នាក់ការ​ល្បាត​ឆាយ​អា​រ៉ែ​ង ទៅ​ទីតាំង​ប្រហែល​៤០០​ម៉ែត្រ ពីក្រោយ​ស្នាក់​ការ បាន​ជួប​ប្រទះឃើញ​សុក​ដំរី​ទើបតែ​កើតកូន​ថ្មីៗ​ចំនួន​០១​ក្បាល ហើយក៏​បានឃើញ​កូនដំរី និង​មេ​របស់​វា ថែមទាំង​បរិវារ​របស់​វា​ប្រមាណ​ជា​១០​ទៅ​១៥​ក្បាល នៅក្បែរនោះ​ផង​ដែរ នេះ​បើតាម​ការបញ្ជាក់​ពី​លោក នេត្រ ភក្ត្រា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​យប់​មុន​ក្រុមការងារ​បាន​ទៅដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​ចុះ​ល្បាត​បាន ឮ​សំឡេង​ដំរី​ស្រែក​ស្ទើរតែ​ពេញ​មួយ​យប់ នៅ​ខាងក្រោយ​ស្នាក់​ការ​ល្បាត​ឆាយ​អា​រ៉ែ​ង ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ក្នុងភូមិ​សាស្ត្រ​ភូមិ​ជំនាប់ ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្តកោះកុង​។ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​បន្ត​តាមដាន និង​ការពារ​ដើម្បី​កុំឱ្យ​មានការ​រំខាន​ដល់​សត្វ​ដំរី ដែល​ទើបតែ​កើតកូន​រួច និង​ការពារ​កុំឱ្យ​មានការ​បង្ក​គ្រោះថ្នាក់​ដល់​មន្ត្រី ឬ​ប្រជាពលរដ្ឋ ពី​សត្វ​ដំរី​ដែល​ការពារ​កូន​របស់​វា​ផងដែរ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​នា​ល្ងាច​ថ្ងៃទី​២៦ ខែកុម្ភៈ ថា សុខ​ដំរី​នេះ​បាន​រក​ឃើញ​នៅ​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ​២០២១ ហើយ​នៅពេល​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទៅដល់ កូនដំរី​ដែល​ទើប​កើត​ហើយ​នោះ កំពុងតែ​ស្ថិតនៅ​ក្បែរ​កន្លែង​នោះ ដោយសារតែ​វា​មិនទាន់​អាចធ្វើ​ដំណើរ​ឆ្ងាយ​បាន ប៉ុន្តែ​បច្ចុប្បន្ន កូនដំរី និង​ហ្វូង​ដំរី​ទាំងនោះ បានធ្វើ​ដំណើរ​ចូលទៅ​ព្រៃ​បាត់​អស់ហើយ​។

បើតាម​លោក នេត្រ ភក្ត្រា នេះ​គឺជា​ដំណឹង​ល្អ ដែល​កម្ពុជា​របស់​យើង​បានឃើញ​កូនដំរី​ព្រៃ​មួយ​ក្បាល​ទៀត បានកើត​នៅក្នុង​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ​កណ្ដាល​នេះ ហើយ​យើង​រំពឹងថា អាច​នឹងមាន​កូនដំរី​កើត​បន្ថែមទៀត នៅក្នុង​តំបន់​ដែល​យើង​បាន​អភិរក្ស និង​ការពារ​នេះ​៕

ដោយ ៖ កោះ​កែវ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ24 mins ago

រដ្ឋបាល​ខេត្តកណ្តាល​សម្រេច​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន​

ព័ត៌មានជាតិ1 hour ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ2 hours ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ2 hours ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

ព័ត៌មានជាតិ3 hours ago

លោក គឹម សន្តិភាព ៖ អ្នក​ល្មើស​វិធានការ ហាមឃាត់​ការធ្វើដំណើរ ត្រូវ​ផ្ដន្ទាទោស​ពី ៣​ឆ្នាំ ទៅ​៥​ឆ្នាំ ឬ​ធ្ងន់​ជាង​នេះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services