Connect with us

ព័ត៌មានជាតិ

បន្តិចទៀត រោងចក្រ​ផលិត​សំបក​កង់ឡាន ដែលចំណាយ​ទុន​១៥ លាន​ដុល្លារ នឹងលិចរូបរាងឡើង​

បានផុស

នៅ

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ទើបបាន​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន​៣​ផ្សេងទៀត ដែល​មាន​ទុនវិនិយោគ​សរុប​ជិត ២៧ លាន​ដុល្លារ ហើយ​ក្នុង​នោះ ក៏​មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​សំបក​កង់ឡាន ដែល​មាន​ទុនវិនិយោគ​១៥ លាន​ដុល្លារ​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គម្រោង​ទាំងនោះ​រួមមាន​: ទី​១, គម្រោង​បង្កើត​រោងចក្រ​ផលិត​សំបក​កង់​យានយន្ត របស់​ក្រុមហ៊ុន “CART TIRE CO., LTD” ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈី​លូ បាវិត ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ប្រមាណ​១៥ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៨០ កន្លែង​។​

​ទី​២, គម្រោង​បង្កើត​រោងចក្រ​ផលិត​ផ្ទាំង​កញ្ចក់​សូ​ឡា របស់​ក្រុមហ៊ុន GLAMOR GLASS CO., LTD ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស គិរីសាគរ កោះកុង​, មាន​ទុនវិនិយោគ​ប្រមាណ​៧.៨ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៩០​កន្លែង​។​

​ទី​៣, គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​រ​បស់​ក្រុមហ៊ុន OCEAN APPAREL MANUFACTURING CO., LTD ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ​១ ផ្លូវជាតិ​លេខ​៤ ភូមិ​វល្លិ​សរ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.៣០០​កន្លែង​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​អតីតអភិបាលក្រុងភ្នំពេញជិះនាវា ៥ម៉ោងចង់​ឃើញផ្ទាល់ភ្នែកកំណប់ប្រេងខ្មែរកណ្ដាលសមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥៦ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម