ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ទម្លាយថា សម្ដចបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងពីឆ្នាំ១៩៩៧
ឆ្លើយតបនឹងការចុះផ្សាយរបស់កាសែរបរទេសមួយ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយឱ្យដឹងថា សម្ដេចបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។

ការទម្លាយឱ្យដឹងបែបនេះពីសំណាក់សម្ដេចតេជោ ក្រោយសម្ដេចបានឃើញមានការចុះផ្សាយព័ត៌មានមួយ កាលថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៤ដោយលោក ដេវីត ហួត (David Hutt) បានសរសេរផ្សាយនៅលើកាសែត The Diplomat ថា លោក Bill Burns នាយក CIA មិនបានជួបជាមួយសម្ដេច ហ៊ុន សែន នោះទេ។
តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «តាមអ្វីដែលលោក Hutt លើកឡើងសំដៅថា ខ្ញុំភ័ន្តច្រឡំ។ ខ្ញុំគួរតែនិយាយដោយចំហរថា ខ្ញុំបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ។ បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន»។

សម្ដេចតេជោ បានរៀបរាប់ពីជំនួបសំខាន់ៗមួយចំនួនរបស់សម្ដេចជាមួយថ្នាក់ដឹកនាំ CIA កន្លងទៅ ជាអាទិ៍ ជំនួបដែលសំខាន់ គឺនាយកចារកម្មជាតិ (National Intelligence) លោក James Clapper បានមកជួបជាមួយសម្ដេច នៅឆ្នាំ២០១១ នៅគេហដ្ឋានរាជធានីភ្នំពេញ នៅឆ្នាំ២០១២ ជួបជាមួយនាយក CIA លោក David Patraeus នៅគេហដ្ឋានរាជធានីភ្នំពេញ និងជំនួបចុងក្រោយជាមួយនាយក CIA លោក Bill Burns ក្នុងឆ្នាំ២០២៤នេះ នៅគេហដ្ឋានរបស់សម្ដេច នាទីក្រុងតាខ្មៅ ខេត្តកណ្ដាល។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ក្នុងករណីមិនមានការជួបគ្នាផ្ទាល់ សម្ដេចក៏បានបញ្ជូនតំណាងទៅជួបថ្នាក់ដឹកនាំ CIA នៅទីក្រុងវ៉ាស៉ីនតោនផងដែរ រាប់ទាំងលោក Mike Pompeo ដែលក្រោយមកក្លាយជារដ្ឋមន្ត្រីការបរទេសរបស់អាមេរិក ជំនាន់ប្រធានាធិបតី ដូណាល់ ត្រាំ។

តែយ៉ាងណាមិញ សម្ដេចតេជោ បានអះអាងថា កិច្ចសហការដ៏សំខាន់របស់សម្ដេចជាមួយ CIA របស់អាមេរិក គឺការប្រឆាំងភេវរកម្ម ដែលមិនមែនជាកិច្ចសហការប្រឆាំងប្រទេសមួយណាឡើយ ហើយកម្ពុជា ក៏មានកិច្ចសហការផ្នែកចារកម្មជាមួយប្រទេសផ្សេងទៀត ព្រោះនេះជាដំណើរធម្មតានៃរដ្ឋមួយដែលមានអធិបតេយ្យភាព។ សម្ដេច សង្កត់ធ្ងន់ថា «ឃើញទឹកស្ងប់កុំគិតថា ក្នុងទឹកគ្មានត្រី។ ពេល ហ៊ុន សែន មិននិយាយកុំគិតថា ហ៊ុន សែន មិនចេះនិយាយ»៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


