ព័ត៌មានជាតិ
៣ យ៉ាង ត្រូវដឹង មុនទៅពិព័រណ៍សៀវភៅអន្តរជាតិ លើកប៉ាល់ Doulos Hope
គិតចាប់ពី ថ្ងៃទី០៥ មិថុនា មកដល់ពេលនេះ ពិព័រណ៍សៀវភៅអន្តរជាតិលេីកប៉ាល់ Doulos Hope មានរយៈពេលជាង ១០ថ្ងៃមកហើយ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ យ៉ាងណាមិញ សម្រាប់ការចូលរួមពិព័រណ៍សៀវភៅអន្តរជាតិនេះ មានរបៀបទទួល និងការរៀបចំខ្លះដែរ ដែលសាធារណជនគប្បីដឹង។
សូមជម្រាបថា ពិព័រណ៍សៀវភៅអន្តរជាតិនេះ សុទ្ធសឹងជាសៀវភៅភាសារបរទេស និងផ្តោតភាគច្រើនលើកុមារ ដូចជាសៀវភៅរឿងនិទាន សៀវភៅលំហាត់គណិតវិទ្យា សៀវភៅទាក់ទងនឹងរឿងវិទ្យាសាស្ត្រ ក៏ដូចជាសៀវភៅ ចំណេះដឹងទូទៅជាដើម។ ក្រៅពីនេះ នៅមានជាសៀវភៅចំណេះដឹងសម្រាប់មនុស្សធំ គម្ពីរជាភាសារខ្មែរ និងរបស់ក្មេងលេងផងដែរ (រូបសត្វ និងរបស់លេងតូចៗ) ដែលមានលក់ចាប់ពីតម្លៃក្រោម ១មុឺនរៀលឡើង។

ក្រោយរំលេចទិដ្ឋភាពទូទៅ ក្នុងការរៀបចំពិព័រណ៍សៀវភៅអន្តរជាតិនេះ កម្ពុជាថ្មី សូមណែនាំចំណុចខ្លះៗដែលសាធារណជនគប្បីដឹង ដើម្បីងាយស្រួលពេលចូលរួម៖
១. ពេលវេលាចូលទស្សនា
ពិព័រណ៍សៀវភៅនេះ នឹងបើកឱ្យចូលទស្សនា ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីវេលាម៉ោង ១២:៣០ ថ្ងៃត្រង់ ដល់ ៧:៣០ យប់ លើកលែងតែថ្ងៃច័ន្ទ ប៉ុណ្ណោះ។ មួយវិញទៀត ក្នុងវេលានៃការបើកឱ្យចូលទស្សនានេះទៀតសោត គឺមានផ្អាកមួយរយៈពេលខ្លីផងដែរ គឺកំលុងថ្ងៃទី១៧-២១ នឹងបន្តបើកឡើងវិញ ពីថ្ងៃសៅរ៍ទី ២២ ដល់ថ្ងៃទី ០៤ កក្កដា ខាងមុខ។


២. ចុះឈ្មោះ ឬមិនចុះឈ្មោះ
សម្រាប់ការចូលទស្សនាពិព័រណ៍សៀវភៅលើកប៉ាល់នេះ គេមានរៀបចំផ្លូវចូល ២ខ្សែ ដែលបង្កលក្ខណៈងាយស្រួលដល់ អ្នកចុះឈ្មោះតាមអនឡាញរួច ដោយពុំចាំបាច់រង់ចាំតម្រង់ជួរឡើយ។ ដោយឡែក ក្នុងករណីមិនបានចុះឈ្មោះមុន អាចនឹងត្រូវប្រើពេលតម្រង់ជួរយកសំបុត្របន្តិច តែយ៉ាងណាមិញ ការតម្រង់ជួរនេះ មិនជាយូរឡើយ អាស្រ័យលើមនុស្សច្រើនឬតិច។ ឯការចែកសំបុត្រចូល ក៏មិនតម្រូវមានលក្ខខណ្ឌអ្វីដែរ។

៣. ត្រៀមលុយ ឬកាតធនាគារ (Visa Card)
ជាទូទៅ ពលរដ្ឋរស់នៅក្នុងក្រុងភ្នំពេញ មានទម្លាប់ចាយលុយដោយ Scan KHQR ប៉ុន្តែនៅលើកប៉ាល់ពិព័រណ៍មួយនេះ គឺតម្រូវតែការចាយលុយសុទ្ធ និងឆូតកាតប៉ុណ្ណោះ។ ដូចនេះ គួរដកលុយមុន ឬអាចប្រើ Visa Card ក៏បាន។

សម្រាប់ពិព័រណ៍សៀវភៅអន្តរជាតិលើកប៉ាល់នេះដែរ ក៏មានរៀបចំទីតាំងអង្គុយ និងលក់ភេសជ្ជៈ នំនែកបន្តិចបន្តួច ដែលផ្តល់ភាពងាយស្រួលដល់អ្នកមកទស្សនាផងដែរ។ មួយវិញទៀត ថ្វីបើក្រុមការងារពិព័រណ៍សៀវភៅអន្តរជាតិនេះ ភាគច្រើនជាជនបរទេស រាប់ចាប់ពីច្រកចូលដល់ ទីតាំងពិព័រណ៍ តែក្នុងនោះក៏មានជនជាតិខ្មែរផងដែរ ដូចនេះមិនពិបាកសម្រាប់អ្នកដែលពិបាកប្រើប្រាស់ភាសាអង់គ្លេសនោះឡើយ។


គួរជម្រាបថា កប៉ាល់ Doulos Hope ជាអតីតកប៉ាល់ទេសចរណ៍ខ្នាតយក្ស ដែលបច្ចុប្បន្នប្រែក្លាយជាបណ្ណាល័យ ឬបណ្ណាគារអណ្តែតទឹកដ៏ធំបំផុតរបស់ពិភពលោក ដែលជាកម្មសិទ្ធិរបស់អង្គការសប្បុរសធម៌អាល្លឺម៉ង់ GBA Ships ។ Doulos Hope ធ្លាប់បានចូលចតនៅកំពង់ផែជិត ៥០០ នៅទូទាំង ១៥០ ប្រទេសជុំវិញពិភពលោក និងលើកនេះ បានចូលចតនៅកំពង់ផែស្វយ័តភ្នំពេញ ជាលើកដំបូង កាលពីដើមខែមិថុនា ឆ្នាំ២០២៤។ សម្រាប់ការរៀបចំពិព័រណ៍សៀវភៅអន្តរជាតិ នៅលេីកប៉ាល់ខ្នាតយក្សនេះដែរ គឺរៀបចំធ្វើនៅទីតាំង ចំណតផែពហុបំណង TS3 របស់កំពង់ផែស្វយ័តភ្នំពេញ ក្បែរគល់ស្ពានជ្រោយចង្វា អនុញ្ញាតឲ្យសាធារណជនទូទៅចូលរួម ទស្សនាដោយសេរី និងឥតគិតថ្លៃ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


