Connect with us

ព័ត៌មានជាតិ

សាលារៀន ២ កន្លែង​នៅ​ភ្នំពេញ​យក​ធ្វើ​ជា​មណ្ឌល​ចត្តាឡីស័ក​សា​ជា​ថ្មី​ ក្រោយ​ផ្ទុះ​ព្រឹត្តិការណ៍​២០​កុម្ភៈ

បានផុស

នៅ

សាលារៀនចំនួន២កន្លែងនៅរាជធានីភ្នំពេញ ត្រូវបានក្រសួងអប់រំយុវជននិងកីឡា​ប្រគល់​ជូន​សាលា​រាជធានី​ភ្នំពេញធ្វើ​ជា​មណ្ឌល​ចត្តាឡីស័ក​សា​ជា​ថ្មី​ឡើង​វិញ ​បន្ទាប់ពី​មាន​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈរួចមក។

លោក ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី២៨កុម្ភៈនេះថា ក្រោយព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈនេះ ក្រសួងអប់រំយុវជននិងកីឡាបានផ្តល់សាលារៀនចំនួន២ដល់សាលារាជធានីភ្នំពេញ សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័កសាជាថ្មី ដោយសារចំនួនអ្នកឆ្លងក្នុងព្រឹត្តិការណ៍២០កុម្ភៈមានចំនួនច្រើនឡើងៗជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា សាលា២កន្លែងដែលត្រូវធ្វើជាមណ្ឌលចត្តាឡីស័កនោះរួមមានវិទ្យាល័យហ៊ុនសែនបុរី១០០ខ្នងដែស្ថិតនៅក្នុងខណ្ឌសែនសុខ និងសាលាបឋមសិក្សា និងអនុវិទ្យាល័យហ៊ុនសែនពោធិចិនតុងស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ។

លោកបានបន្តទៀតថា​ «ក្នុងករណីនេះ មន្ទីរបានរាយកាណ៍ជួនឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាដោយលោកបានឯកភាពរួចរាល់ហើយដែរ»។

លោកបានបន្ថែមថា​ដោយសារក្រសួងបានផ្អាកការសិក្សារយៈពេល២សប្តាហ៍នៅភ្នំពេញ​ ខេត្តកណ្តាលនិងព្រះសីហនុនោះមិនមានការប៉ះពាល់ដល់ការសិក្សាទេគឺសិស្សរៀនតាមអនឡាញ។ ប៉ុន្តែក្នុងករណីមានការចូលរៀនវិញនាពេលខាងមុខនេះ ហើយសាលាទាំងពីរនេះនៅបន្តធ្វើជាមណ្ឌលចត្តាឡីស័កជាបន្តទៀតនោះ មន្ទីរអប់រំនឹងចាត់ចែងឲ្យសិស្សរៀននៅសាលាទាំងពីរនេះទៅសិក្សានៅសាលារៀនដែលមានទីតាំងនៅក្បែរៗនោះឬ រៀនតាមបែបចម្រុះមានតាមអនឡាញនិងសន្លឹកកិច្ចការទៅធ្វើតាមផ្ទះ។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះបានចេញសេចក្តីប្រកាសព័ត៌មានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៩នាក់ក្នុងនោះមាន៣៥នាក់ជាករណីឆ្លងក្នុងសហគមន៍ នៃ«ព្រឹត្តិការណ៍២០កុម្ភៈ»ដែលកើនឡើងដល់៣០២នាក់និង៤នាក់ជាករណីនាំចូលមកពីក្រៅប្រទេស។

ក្រសួងសុខាភិបាលបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩សហគមន៍ទាំង៣៥នាក់ មានជនជាតិចិន២៤នាក់, ជនជាតិវៀតណាម ៦នាក់និងជនជាតិខ្មែរ ៥នាក់។ ចំណែកអ្នកជំងឺចំនួន ៤នាក់ដែលជាករណីនាំចូលមកពីក្រៅប្រទេសវិញ គឺជាបងប្អូនខ្មែរកងទ័ពមួកខៀវ UN ។

គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៨០២នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៧៧នាក់និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៣២៨នាក់។

គួរបញ្ជាក់ថាពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅរាជធានីភ្នំពេញមានមណ្ឌលធ្វើចត្តាឡីស័កចំនួន៧៥កន្លែងដែលមានការយាមកាមយ៉ាងតឹងរឹងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច៕

អត្ថបទ៖សំអឿន

ចុចអាន៖អាជ្ញាធរកំពង់ចាម បំភ្លឺករណីសង្ស័យជនជាតិចិន ៨ នាក់ចេញ-ចូលភ្នំពេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម