ព័ត៌មានជាតិ
ម្ចាស់កសិដ្ឋានចិញ្ចឹមស្ពែមបង្កាត់ពូជគោប្រាម៉ាន់គ្រោងផលិតស្ពែមឲ្យបាន៧២ម៉ឺនដូស ដើម្បីបំពេញតម្រូវការទីផ្សារ
កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ លោក សាលី អ៊ូមើត ជាម្ចាស់កសិដ្ឋានចិញ្ចឹមស្ពែមបង្កាត់ពូជគោ និងសេះ SV Ranch បានប្រាប់ឲ្យដឹងថា នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បន្ទាប់ពីបានសិក្សាស្រាវជ្រាវ និងពិសោធដោយជោគជ័យរយៈពេលបួនឆ្នាំកន្លងមកនេះ កសិដ្ឋាននឹងឈានទៅបង្កើតបន្ទប់ពិសោធ ដើម្បីផលិតស្ពែមបង្កាត់ពូជគោប្រាម៉ាន់ដោយខ្លួនឯងនៅខែសីហាខាងមុននេះ ហើយកសិដ្ឋាននឹងលើកទឹកចិត្តពលរដ្ឋឲ្យចូលរួមចិញ្ចឹមឲ្យបានច្រើន ដើម្បីអាចបំពេញតម្រូវការនាំ ចេញសាច់៦ពាន់តោនក្នុងមួយខែ។

លោក សាលី អ៊ូមើត ជាម្ចាស់កសិដ្ឋានចិញ្ចឹមគោ និងសេះ SV Ranch បានបញ្ជាក់ឲ្យដឹងថា កសិដ្ឋានបានបើកដំណើរការអស់រយៈពេលជិត៤ឆ្នាំមកហើយ គឺជំហ៊ានដំបូងសិក្សាស្រាវជ្រាវកន្លែងកសិដ្ឋានពឹងផ្នែកអ្នកជំនាញ និងបច្ចេកទេសនៅប្រទេសថៃដើម្បីផលិតស្ពែមបង្កាត់ពូជគោប្រាម៉ាន់សហរដ្ឋអាមេរិក យកមកចិញ្ចឹមនៅក្នុងកសិដ្ឋាននេះ។
ប៉ុន្តែក្រោយទទួលបានលទ្ធផលពីការសិក្សាស្រាវជ្រាវ និងពិសោធ៤ឆ្នាំមកនេះឃើញថា ពូជគោប្រាម៉ាន់មានទីផ្សារល្អ ងាយចិញ្ចឹម ធន់នឹងជំងឺ អាចជួយលើកកម្ពស់ជីវភាពកសិករបានឆាប់រហ័ស កសិដ្ឋានក៏បានពង្រីកគម្រោងរបស់ខ្លួន ពីការចិញ្ចឹមផ្ទាល់នៅកសិដ្ឋាន ឈានទៅបណ្តុះបណ្តាលប្រជាពលរដ្ឋនៅតាមបណ្តាខេត្តគោលដៅចំនួន១៩ នៅក្នុងបច្ចុប្បន្នធ្វើបាន១២ខេត្តហើយដែរនោះ និងឈានទៅបង្កើតអគារដែលមានបន្ទប់ពិសោធ និងផលិតស្ពែមនេះ គឺមានមេជីវិតឈ្មោល ដើម្បីបង្កាត់ពូជគោប្រាម៉ាន់ដោយខ្លួនឯងផ្ទាល់នៅនឹងកសិដ្ឋាននេះតែម្តង ពោលកសិដ្ឋាននឹងបង្កើតមជ្ឈមណ្ឌលផលិតទឹកស្អែមមុនដំបូងគេបង្អស់ និងល្អបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមផែនការ ៥ឆ្នាំទៅមុខ គ្រោងនឹងផលិតស្ពែមឲ្យបាន៧២ម៉ឺនដូស ដើម្បីបំពេញតម្រូវការទីផ្សារប្រើប្រាស់។

វីរកីឡាករម៉ូតូទឹកកម្ពុជាដដែលនោះ បានបន្ថែមថា ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការចិញ្ចឹមពូជគោប្រាម៉ាន់ ការអភិវឌ្ឍពូជគោ កសិដ្ឋានបានកំណត់នូវចក្ខុវិស័យច្បាស់លាស់ក្នុងការផលិត និងផ្គត់ផ្គង់សាច់គោតាមបទដ្ឋានអន្តរជាតិ និងបទដ្ឋានអនាម័យខ្ពស់។ ពង្រឹងសមត្ថភាពកសិករខ្នាតតូចឲ្យមានជំនាញចិញ្ចឹម ពូជគោប្រាម៉ាន់ តាមបែបវិទ្យាសាស្ត្រទំនើប តាមរយៈការចុះបង្រៀន ការបង្វឹកក្រុមគ្រូពេទ្យសត្វបង្គោល ការផ្តល់សេវាប្រឹក្សាបច្ចេកទេស ការផ្គត់ផ្គង់ទឹកស្អែម និង ការផ្តល់សេវាឲ្យនៅជាប់ជាមួយប្រជាកសិករ ដើម្បីធានាដល់ការចិញ្ចឹមគោប្រកបដោយប្រសិទ្ធភាព និងទទួលបានទិន្នផលខ្ពស់ ពិសេសដើម្បីឆ្លើយតបតម្រូវការនាំចេញសាច់៦ពាន់តោនក្នុងមួយខែ ដែលកសិដ្ឋាននឹងចុះកិច្ចសន្យាជាមួយដៃគូវិនិយោគក្នុងពេលដ៏ខ្លីនេះ ។

ចំពោះគម្រោងរបស់កសិដ្ឋាន SV Ranch មានឯកសារច្បាប់អនុញ្ញាតិត្រឹមត្រូវពីក្រសួងជំនាញពាក់ព័ន្ធ ហើយនៅក្នុងដំណើរទស្សនកិច្ចកសិដ្ឋាននៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៍មានគាំទ្រ និងលើកទឹកចិត្តយ៉ាងពេញទំហឹង ព្រោះកសិដ្ឋានមួយនេះ បានជួយលើកកម្ពស់ទាំងវិស័យកសិកម្ម លើផ្នែកចិញ្ចឹម និងបង្គាត់ពូជសត្វគោ និងសត្វសេះតាមបែបបច្ចេកទេសចទំនើបផង និងលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្តកែប តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍មកសម្រាកលម្ហែកម្សាន្តជិះសេះលេងផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


