ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានិត អរគុណឥស្សរជន២រូប ដែលអមដំណើរសម្ដេចតេជោ ចេញតស៊ូផ្តួលរំលំរបបប៉ុល ពត
នៅចំថ្ងៃខួបអនុស្សាវរីយ៍ទី៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤) តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន មេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្ដម ហ៊ុន ម៉ានិត ដែលត្រូវជាកូនប្រុសទីរ៣បស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារអរគុណដល់បុរស២រូប ដែលបានរួមដំណើរជាមួយសម្ដេចតេជោ កាលពី៤៧ ឆ្នាំមុន ឆ្លងទៅកាន់ប្រទេសវៀតណាម ក្នុងគោលបំណងកសាងកម្លាំង ដើម្បីឈានដល់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។

នៅរសៀលថ្ងៃទី២០ ខែមិថុនា នេះ កូនប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគណនីហ្វេសប៊ុកដូច្នេះថា ៖«អរគុណអ៊ំទាំង២ដែលបានរួមដំណើរជាមួយពុកកាលពី៤៧ឆ្នាំមុន»។ ឯកឧត្ដម ហ៊ុន ម៉ានិត បានសរសេបែបនេះ ដោយភ្ជាប់ជាមួយរូបថតចំនួនពីរសន្លឹក ដោយក្នុងនោះមានរូបថតមួយសន្លឹក គឺមានវត្តមាន ឯកឧត្ដម ហ៊ុន ម៉ានិតផ្ទាល់ បន្ទាប់មកវត្តមាននាយឧត្តមសេនីយ៍ នុច ថន និងបន្ទាប់មកមានវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅកណ្ដាល និងបន្ទាប់មកមាន នាយឧត្តមសេនីយ៍ វ៉ា ប៉ោអ៊ាន នៅខាងស្ដាំដៃសម្ដេច ហ៊ុន ម៉ាណែត និងវត្តមាន ឯកឧត្ដម ហ៊ុន ម៉ានី កូនប្រុសទី៤របស់សម្ដេចតេជោនៅខាងស្ដាំបង្អស់។

កាលពី៤៧ឆ្នាំមុន ពោល គឺនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ វេលាម៉ោង ៩៖០០នាទីយប់ សម្ដេចតេជោ ហ៊ុន សែន រួមជាមួយសមមិត្តចំនួន៤រូបរួមមាន សមមិត្ត នុច ថន សមមិត្ត វ៉ា ប៉ោអ៊ាន សមមិត្ត ញឹក ហួន(បច្ចុប្បន្នស្លាប់) និងសមមិត្ត សាន សាញ់(បច្ចុប្បន្នស្លាប់) បានធ្វើដំណើរដោយថ្មើរជើងចាកចេញពីភូមិសាស្ត្រតំបន់អាងដាច់ត្រពាំងថ្ពរ ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្លងកាត់ចម្ការមីន គេចពីកងទ័ពខ្មែរក្រហម ដែលជាដំណើរប្រថុយជីវិតខ្លាំង ឆ្ពោះទៅប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយ ខ្ចីដីវៀតណាមបង្កើតកងទ័ព សម្រាប់ផ្ដួលរំលំរបបខ្មែរក្រហម។

តាមអត្ថន័យនៃរូបថត និងសំណេរដែលឯកឧត្ដម ហ៊ុន ម៉ានិត បានបង្ហោះនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នេះ គេអាចដឹងបានថា ឯកឧត្ដម ហ៊ុន ម៉ានិត អរគុណដល់សមមិត្ត នុច ថន និងសមមិត្ត វ៉ា ប៉ោអ៊ាន ក្នុងចំណោមយុទ្ធជនទាំង៤ ដែលប្រថុយជីវិត ធ្វើដំណើរតាមសម្ដេចតេជោ ឆ្លងចូលទៅប្រទេសវៀតណាម ដើម្បីកសាងកម្លាំងទ័ពសម្រាប់ផ្ដួលរំលំរបបប៉ុល ពត។
គួរឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយ៤) ដល់ លោក នុច ថន និងលោក វ៉ា ប៉ោអ៊ាន៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


