ព័ត៌មានជាតិ
Update៖ ទាំងសមត្ថកិច្ច និងម្ចាស់ផ្ទះរងគ្រោះ ពេលនេះមានសុវត្ថិភាព
តាមការបញ្ជាក់របស់សមត្ថកិច្ចដែលចូលរួមបង្រ្កាបក្រុមឧក្រិដ្ឋជនប្លន់ និងចាប់ជម្រិតនៅមុននេះបានឲ្យដឹងថា ទាំងម្ចាស់ផ្ទះនិងកងកម្លាំងដែលចូលរួមប្រតិបត្តិការមានសុវត្ថិភាព។ ចំណែកជនដៃដល់ ០៤ នាក់ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់។
បើតាមសមត្ថកិច្ចនៅម៉ោងជាង ១១ ព្រឹកនេះ ឧក្រិដ្ឋជន០៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជម្រិតយកប្រាក់១លានដុល្លារ ហើយគ្រោងសម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ទៀត។

នៅពេលចុះបង្ក្រាប ឧក្រិដ្ឋជនបានធ្វើការបាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។ ចំណែកម្ចាស់ផ្ទះព្រមទាំងសមត្ថកិច្ច មានសុវត្ថិភាពទាំងអស់។
ប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបានកាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី០២ដើម។
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


