ចា​ក់វ៉ាក់សាំង​កូ​វីដ​១៩ ដល់​កម្លាំង​បណ្តា​អង្គភាព​ទាំង​៤ចំនួន​១.៧៦១​នាក់ នៅ​ក្រុង​ប៉ោយប៉ែត ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ចា​ក់វ៉ាក់សាំង​កូ​វីដ​១៩ ដល់​កម្លាំង​បណ្តា​អង្គភាព​ទាំង​៤ចំនួន​១.៧៦១​នាក់ នៅ​ក្រុង​ប៉ោយប៉ែត ​

Published

on

​នៅ​ព្រឹកថ្ងៃទី​១ ខែមីនា ឆ្នាំ២០២១​នេះ ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ១៩ ដល់​កម្លាំង​បណ្តា​អង្គភាព​ទាំង​៤​មាន​ចំនួន​១.៧៦១​នាក់ នៅ​ចំណុច​ស្ថានីយ​រថភ្លើង ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​ក្រសួងសុខាភិបាល​ផ្ដល់ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឲ្យ​ដឹងថា ការចាត់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដល់​បណ្តា​អង្គភាព​ទាំងនោះ​ មាន​ជាច្រើន​ពាន់ដូស ហើយក៏​ជា​យុទ្ធនាការ​ជំ​ហ៊ាន​ទី​១ ដែល​យើង​នឹង​ចាក់​ជូន​កងកម្លាំង​អាវុធហត្ថ កម្លាំង​ទិស​ទី​១​បន្ទាយមានជ័យ យោធភូមិភាគ​ទី​៥ កងទ័ពជើងគោក កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ និង​កម្លាំង​នគរបាល​វរៈ​ព្រំដែន ទាំងនេះ​ជា​អាទិភាព​របស់​កងកម្លាំង​ទាំង​៤​ស្ថាប័ន ដែល​ត្រូវ​ទទួល​បានជា​បន្ត​បន្ទាប់ ដោយសារ​កម្លាំង​ទាំងនេះ​មានការ​ប្រឈម​ខ្លាំង​ក្នុង​កិច្ចការ​ ការពារ និង​ទប់ស្កាត់​ពលករ​ឆ្លង​ដែន​ខុសច្បាប់​ដើម្បី​យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក៏​ដូច​រាជរដ្ឋា​ភិបាល​ផងដែរ៕​

អត្ថបទ ៖ វ៉ាន់ ណា​ង​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ9 mins ago

ឆ្លង​ត​គ្នាដល់​មនុស្ស​ពីរនាក់​​ទៀតនៅខេត្តក្រចេះ ពាក់ព័ន្ធ​ស្រ្តីធ្វើការនៅ​រោងចក្រឌីនហាន់

ព័ត៌មានជាតិ32 mins ago

ផ្សារ​ហ៊ុយ​ឡេង​ ទទួល​ជោគជ័យ​ ក្រោយ​ធ្វើ​ការណែនាំ​អាជីវករទាំងអស់ ដើម្បី​ការពារជំងឺកូវីដ និង​ការ​បិទផ្សារ​​

ព័ត៌មានជាតិ36 mins ago

អ្នកជំងឺកើនពេញ​មន្ទីរពេទ្យ ត្រៀម​សាលារៀន​មួយ​ទៀត ធ្វើជាកន្លែងព្យាបាលអ្នក​ជំងឺ​កូវីដ​១៩

ព័ត៌មានជាតិ51 mins ago

កន្លែង​លក់ទំនិញឡើង​ថ្លៃ​ហួស​ហេតុ ចៅហ្វាយក្រុង​បញ្ជាឲ្យចុះស្រាវជ្រាវ​​ ចាត់ការ​តាម​ច្បាប់​

ព័ត៌មានជាតិ1 hour ago

កំពុង​បិទក្រុង ឆាប​ឆេះ​ឃ្លាំង​ស្តុកសម្ភារៈ​ទូរសព្ទនៅ​ខណ្ឌ​៧មករា ផ្អើលទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services