ព័ត៌មានជាតិ
ផ្លូវ១ខ្សែប្រវែង២០០ម៉ែត្រ ត្រូវបានកម្លាំងសាមគ្គី ចូលរួមស្ថាបនាដែលជាថវិកាសប្បុរសជន
ភ្នំពេញ ៖ ផ្លូវថ្មី១ខ្សែទៀតប្រវែង២០០ម៉ែត្រ ត្រូវបានកម្លាំងសាមគ្គី មានព្រះសង្ឃ ប្រជាពលរដ្ឋ ចូលរួមស្ថាបនាយ៉ាងសស្រាក់សស្រាំដឹកនាំដោយលោកចៅសង្កាត់សំរោង ដែលជាថវិកាសប្បុរសជន នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសំរោង កណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសស្ថាបនាផ្លូវនេះលោកយិន អ៊ីម ចៅសង្កាត់សំរោងបានមានប្រសាសន៍ថា ថវិកាដែលត្រូវចំណាយ ក្នុងការស្ថាបនាផ្លូវនេះ បានមកពីការចូលរួមរបស់សប្បុរសជនជិតឆ្ងាយ ពិសេសសម្តេចព្រះវ័នរត្នកិត្តិបណ្ឌិតណយ ច្រឹក សង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូអូ សុខអេង ព្រះចៅអធិការវត្តសំរោងកណ្តាល លោកឧកញ៉ាសុខ ឡេង ព្រមទាំងសប្បុរសជនជាច្រើនទៀតផងដែរ។

លោកបន្តថា មូលដ្ឋានសង្កាត់សំរោងនៅតែបន្តធ្វើការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ មិនឲ្យមានការថ្នាក់ថ្នាំងចិត្តទេ ពោលគឺផ្លូវ តូច ធំ ទឹក ភ្លើង និងការពារសន្តិសុខ សណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរទៀតផង ហើយការអភិវឌ្ឍន៍នេះគឺយើងធ្វើតាមជំហ៊ានគីង្គក់ ដោយធ្វើតាមលទ្ធភាពព្រោះផ្លូវដែលត្រូវស្ថាបនានៅជាង១០០០ម៉ែត្រទៀតឯណោះ។

លោកចៅសង្កាត់ បញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋ និងសប្បុរសជន គឺជាសេចក្តីត្រូវការចាំបាច់ ក្នុងការកសាងមូលដ្ឋានឱ្យបានល្អប្រសើរ សម្រាប់អាជ្ញាធរ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីឆ្លើយតបទៅនិងគោលនយោបាយ ក៏ដូចជា អនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបំរើប្រជាពលរដ្ឋឱ្យបានល្អបំផុត និងមានសកម្មភាពកើនឡើងទ្វេរដង សក្តិសមទៅ និងការគាំទ្ររបស់បងប្អូននាពេលកន្លងមក នឹងបន្តទៅមុខទៀតផងដែរ៕
ដោយ ៖ ឧត្តរ៉ា






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


