ព័ត៌មានជាតិ
សហជីពនៅកម្ពុជា ទាមទារ អង្គការសង់ត្រាល់ បង្ហាញជាសាធារណៈពីសំណួរសម្ភាសន៍ និងសហជីពដែលផ្តល់សម្ភាសន៍ធ្វើឱ្យមានការរិះគន់យ៉ាងធ្ងន់ធ្ងរ
សហជីពធំៗ នៅកម្ពុជា បន្តទាមទារឱ្យអង្គការសង់ត្រាល់ បង្ហាញជាសាធារណៈពីសំណួរ និងសហជីពដែលបានផ្តល់បទសម្ភាសន៍ជាធាតុសំខាន់បំផុតក្នុងការធ្វើរបាយការណ៍នាំឱ្យមានការរិះគន់យ៉ាងធ្ងន់ធ្ងរ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ បានលើកឡើងថា ”យើងស្នើឱ្យសង់ត្រាល់បង្ហាញនូវភស្តុតាង ហើយយើងនឹងធ្វើការទាំងអស់គ្នាទៅលើអ្វីដែលមាននៅលើរបាយការណ៍របស់គាត់ពិតប្រាកដ”។
លោកបានបន្ថែមថា របាយការណ៍សង់ត្រាល់គ្មានភស្តុតាងដូច្នោះ គឺមិនអាចទទួលយកបាននោះទេ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច មុខមាត់ប្រទេស និងកម្មករ-និយោជិត រាប់សិបម៉ឺននាក់ ដែលរំពឹងលើវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង។

ប្រធានសម្ព័ន្ធសហជីពជាតិ បានបន្តថា មកដល់ពេលនេះ សង់ត្រាល់ គួរតែបង្ហាញពីសហជីពទាំង ១៤ ដែលខ្លួនបានសម្ភាស និងស្រាវជ្រាវ ប្រសិនបើមាន យើងនឹងទទួលខុសត្រូវ តែបើគ្មាននោះ អ្វីដែលសហជីពទាំងអស់ប្តឹងគឺមិនខុសនោះទេ។
ជាមួយគ្នានោះដែរ លោក ហង្ស រ៉ារី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បាននិយាយថា “សង់ត្រាល់ គួរតែបង្ហាញសំណួរដែលខ្លួនបានសម្ភាសជាមួយសហជីពមូលដ្ឋាន ព្រោះយើងមិនអាចលើកយកសំណាកមួយដែលមានតែរបាយការណ៍ តែមិនមានភស្តុតាងគ្រប់គ្រាន់បានទេ”។

លោកបានបន្ថែមទៀតថា ការលាក់បាំងរបស់សង់ត្រាល់ បង្ហាញពីចេតនាអាក្រក់ ដែលមានបំណងក្នុងការបំផ្លាញវិស័យកាត់ដេរ និងស្ថិរភាពកម្មករ-និយោជិត នៅកម្ពុជា។
ដោយឡែក លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បាននិយាយថា “អង្គការសង់ត្រាល់ គួរតែហ៊ានបង្ហាញនូវកម្រងសំណួរក្នុងកិច្ចសម្ភាសរបស់គាត់ជាមួយនឹងកម្មករ-និយោជិត ប្រមាណជាងជិត ១០០ នាក់នោះ ហើយហ៊ានបង្ហាញនូវលទ្ធផលសំណាក់ នៃការរកឃើញថា ពិតជាបានសួរកម្មករដោយមិនត្រូវលាក់បាំងនោះទេ”។

ប្រធានក្រុមប្រឹក្សាជាតិសហជីព បន្ថែមថា សង់ត្រាល់ គួរតែហ៊ានបង្ហាញថា តើខ្លួនសម្ភាសកម្មករប៉ុន្មាននាក់ ទទួលបានលទ្ធផលអវិជ្ជមាន និងវិជ្ជមានប៉ុន្មាន ហើយយកទៅថ្លឹងថ្លែងរបៀបម៉េច ទើបបានចេញជារបាយការណ៍ដ៏ងងឹតនេះ។
លោកបានបន្តថា ប្រសិនបើសង់ត្រាល់មិនបញ្ចេញពីលទ្ធផល នៃការសម្ភាសជាមួយកម្មករ-និយោជិតដែលខ្លួនធ្លាប់បានធ្វើនោះទេ បានន័យថា សង់ត្រាល់ មិនហ៊ានទទួលខុសត្រូវលើអ្វីដែលខ្លួនបានធ្វើ និងមានចេតនាអាក្រក់មកបំផ្លាញវិស័យកាត់ដេរនៅកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


