Connect with us

ព័ត៌មានជាតិ

ជប៉ុនផ្ដល់ជំនួយឥតសំណងជាង១០​លានដុល្លារសម្រាប់គម្រោងចរា​ចរណ៍នាវា​នៅក្រុងព្រះសីហនុ

បានផុស

នៅ

ជប៉ុនបានផ្ដល់ជំនួយឥតសំណង​​ប្រមាណ១០លាន៨សែនដុល្លារអាមេរិកដល់កម្ពុជាសម្រាប់ “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរនាវានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ”។

លិខិតប្តូរសារអំពីហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនដល់កម្ពុជា ត្រូវបានចុះហត្ថលេខា ​នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នេះ​ រវាង​លោក​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរនាវានេះនឹងបង្កើតប្រព័ន្ធចរាចរនាវា ដើម្បីធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពផ្លូវសមុទ្រ និង​ប្រសិទ្ធភាពការធ្វើនាវាចរណ៏នៅជុំវិញកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ មានប្រសាសន៍ថា តាមរយៈលទ្ធផលនៃ​គម្រោងនេះ វិធានការណ៍សុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់​ប្រទេសកម្ពុជាព្រមទាំងការតភ្ជាប់ក្នុងតំបន់មេគង្គនឹងត្រូវបានលើកកម្ពស់។

លោកឯកអគ្គរាជទូតជប៉ុនបានបន្តថា​ ការអភិវឌ្ឍសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជា​កំពុងតែបន្តទៅមុខ ហើយការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់​ប្រជាជនម្នាក់ៗ ស្របគ្នាទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលគឺមានសារៈ សំខាន់ណាស់​។ ជប៉ុនមាន​​បំណងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់គ្រោងការណ៍អភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គមនានា។

សម្រាប់ក្រសួងការបរទេសកម្ពុជា ហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​។

គួរបញ្ជាក់ថា ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទៅនៅប្រទេសកម្ពុជា ជាពិសេសកំពង់ផែក្រុងព្រះសីហនុ។ ថ្មីៗនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនកំពុងត្រៀមសិក្សាគម្រោងកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ ដែលមានជម្រៅ១៧ម៉ែត្រ អាចឱ្យនាវាធំៗរបស់អន្តរជាតិទាំងអស់ចូលចតបាន៕

អត្ថបទ៖ កោះ កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម