Connect with us

ព័ត៌មានជាតិ

រន្ទះបាញ់​​២ដង ស្លាប់ស្ដ្រី​ម្នាក់ ​និង​ងាប់​គោ​៦​ក្បាល​ នៅ​ស្រុក​រតនមណ្ឌល

បានផុស

នៅ

រន្ទះបាញ់​​២ដង បាន​ធ្វើ​ឲ្យ​ស្ដ្រី​ម្នាក់​ស្លាប់ និង​សត្វ​គោចំនួន​៦​ក្បាល​ងាប់ កាល​ពីល្ងាច​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ នៅ​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំ​បង។

​​បើ​តាម​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​កាលពី​វេលា​ម៉ោង​៤:៤០​នាទី​ល្ងាច​ថ្ងៃ​ទី​០១​ ខែ​មីនា​ ឆ្នាំ​២០២១ ​មាន​គ្រោះធម្មជាតិ​១​ បាន​កើត​ឡើង​ដោយ​អាកាសធាតុ​អាប់អួ​បង្ក​ជា​ផ្លេកបន្ទោរ ​ទើប​បង្ក​ជា​រន្ទះបាញ់​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​និង​សត្វ​គោ​ចំនួន​៦​ក្បាល​ បាន​ស្លាប់​ខ ​ណៈ​ដែល​រន្ទះបាញ់​បាន​កើតឡើង​ផ្ទួនៗ​ចំនួន​២​លើក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភព​ខាងលើ​បន្ត​ថា លើក​ទី​១​ភូមិ​ពេជ្រ​សង្វា​ស្លាប់​មនុស្ស​ម្នាក់​ឈ្មោះ ​ឃុន សុខុម​ អាយុ​៦៩​ឆ្នាំ​ភេទ​ស្រី​ លើក​ទី​២​នៅ​ភូមិ​អណើកដប់​មួយ​ ងាប់​សត្វ​គោ​៦​ក្បាល​ ម្ចាស់​ឈ្មោះ​ ហ៊ឹ​ម ចាន់ថន​ រស់​នូវ​ភូមិ​បឹង​អំ​ពិល​ ឃុំ​ស្តៅ ​ខ​ណៈ​ដែល​យក​គោ​មក​ឃ្វាល​នៅ​ចំណុច​កើតហេតុ​ខាងលើ​។​ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ កំពុង​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ដោយឡែក​សត្វ​គោ ​ត្រូវ​បាន​ម្ចាស់​ធ្វើ​យក​សា​ច់​លក់​ ដើម្បី​បាន​កម្រៃ​មកវិញ​ខ្លះ​ ដើម្បី​សន្សំ​ទិញ​សត្វ​គោ​មក​ចិញ្ចឹម​បន្ត​ទៀត​៕​

អត្ថបទ៖ សៅ សារិទ្ធ​

សូមចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម