Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យ​ត្រៀម​​​យក​សំណាក ​រក​កូវីដ១៩ នៅរោងចក្រមួយ​ទៀត​ ​ក្នុងស្រុក​អង្គស្នួល

បានផុស

នៅ

រដ្ឋបាលខេត្តកណ្តាល​បាន​ត្រៀម​ទីតាំង​សម្រាប់យកសំណាកលើជនបរទេស ដែលធ្វើការរោងចក្រក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ដើម្បីយកទៅពិនិត្យរកមេរោគកូវីដ-១៩ (Covid-19) ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១។​នេះបើតាមការ​ចេញផ្សាយទំព័រហ្វេសបុករដ្ឋបាលខេត្តកណ្តាល​។

ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់យកសំណាកលើជនបរទេសដែលធ្វើការរោងចក្រក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ ការធ្វើតេសយកសំណាកនេះនឹងចាប់ផ្ដើមនៅថ្ងៃទី០៤,០៥ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀតក្នុងឱកាសនោះដែលឯកឧត្ដម នៃ ចារី អភិបាលរងខេត្កកណ្ដាល ក៏បានចុះពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋដែល​កំពុងសម្រាកនឹងធ្វើចត្តាឡីស័ក ចំនួន២៥នាក់ ក្នុងដីឡូផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ឯកឧត្ដម នៃ ចារី អភិបាលរងខេត្កកណ្ដាល ក៏បានផ្ដាំផ្ញើរដល់អ្នកដែលបានកំពុងសម្រាកធ្វើចត្តាឡីស័ក ទាំង២៥នាក់នោះ ឱ្យខិតខំបរិភោគអារហារឱ្យបានគ្រប់គ្រាន់ និងហាត់ប្រាណជាប្រចាំ និងត្រូវទុកបង្អូចនិងទ្វា ឱ្យមានខ្យល់ចេញចូលគ្រប់ គ្រាន់ ឯកឧត្ដម ក៏បានឧបត្ថមថវិការមួយចំនួនទៅដល់អ្នកធ្វើចត្តាឡីស័ក និងប៉ូលីស ប្រជាការពារ គ្រូពេទ្យ ភូមិ ឃុំ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម