Connect with us

ព័ត៌មានជាតិ

ក្រសួង​សង្គមកិច្ច​គាំទ្រ​សកម្មភាព​របស់​UNICEF​ បាន​ចូលរួម​ផ្តល់ជំនួយ​ដល់​កុមារ​និង​មនុស្ស​ចាស់​

បានផុស

នៅ

ថ្នាក់ដឹកនាំ​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ សម្តែង​នូវ​ការ​សាទរ​និង​គាំទ្រ​ចំពោះ​សកម្មភាព​មនុ​ស្សធ​ម៌​របស់​អង្គការ​UNICEF​ដែល​បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​ដល់​កុមារ មនុស្ស​និង​សង្គមជាតិ​ជាច្រើន​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជាការ​លើកឡើង​របស់លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​រប​ស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ក្នុង​កិច្ចប្រជុំ​ជាមួយ​អង្គការ UNICEF​ថ្ងៃទី​០២ កុម្ភៈ ឆ្នាំ​២០២១ រួមជាមួយ​ក្រុមការងា​រ​ហិរញ្ញវត្ថុ ស្ដីពី ការអនុវត្ត​ការងារ​ហិរញ្ញវត្ថុ​ឆ្នាំ​២០២១ នេះ​។​

​ក្នុងនាម​ក្រសួង​សង្គមកិច្ច​ ដែល​ជា​សរសេរ​ទ្រូង​របស់​កម្ពុជា​លោក ឈួ​រ សុ​បញ្ញា បាន​ថ្លែង​នូវ​ការគាំទ្រ​ទាំងស្រុង​ចំពោះ​កិច្ចប្រជុំ​នេះ ហើយ​សូម​ឲ្យ​មាន​ការបន្ត​ចូលរួម​ពី​តំណាង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្ត​មន្ត្រី​បង្គោល​ទទួលបន្ទុក​សុខុមាលភាព​កុមារ​នៃ​មន្ទីរ ការិយាល័យ​សង្គមកិច្ច និង​សុខុមាលភាព​សង្គម​ក្រុង ស្រុក រួមទាំង​អង្គការ​ជា​ដៃគូ។​ លោក​ប្រធាន​នាយកដ្ឋាន​បាន​បន្ថែមថា ផែនការ​នេះ​មានការ​ជួយ​បច្ចេកទេស​ពី​ក្រសួង និង​មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទ​រួមគ្នា​ដើម្បី​លើកកម្ពស់​ផែនការ​សកម្មភាព​រំកិល​២០២១-២០២២ និង​ការថែទាំ​កុមារ​នៅតាម​គ្រួសារ និង​សមាហរណកម្ម​កុមារ​ពី​មណ្ឌល​ថែទាំនានា​។​

​លោក ឈួ​រ សុ​បញ្ញា​បាន​ថ្លែងថា បន្ទាប់ពី​មានការ​អំពាវនាវ​ក្រសួង​សង្គមកិច្ច​រួចមក​សក​ម្ម​ភាព​របស់​CTP​ជាប្រចាំ​ថ្ងៃ​នៃ​ការ​ទទួលផល​របស់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ​គ្រប់​មូលដ្ឋាន​បានមក​ទទួល​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​ដល់ដៃ​ផ្ទាល់​ជា​ហូរហែរ​តែម្ដង​ដោយនៅ​ថ្នាក់​រាជធានី មាន​រដ្ឋបាល​រាជធានី មាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា និង​នៅ​ខេត្ត​មន្ទីរ​សុខាភិបាល​ហើយ​នៅ​ថ្នាក់ឃុំ សង្កាត់ មាន​រដ្ឋបាល​ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​។​

​សូម​បញ្ជាក់​ថា កម្មវិធី​នេះ ត្រូវបាន​ប្រើប្រាស់​យន្តការ​អនុវត្ត​ជា​លក្ខណៈ​អន្តរ​ស្ថាប័ន ដែលមាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​ក្នុងនោះ​នៅ​ថ្នាក់ជាតិ​មាន​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រ​សួ ង​មហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងផែនការ និង​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម​។ នៅ​ថ្នាក់​រាជធានី ខេត្ត មាន​រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា និង​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត និង​នៅ​ថ្នាក់ឃុំ សង្កាត់ មាន​រដ្ឋបាល​ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ដែល​នៅក្បែរ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម