ព័ត៌មានជាតិ
ប.ស.ស នឹងដាក់ឱ្យដំណើរការទីតាំងផ្ដល់សេវាសាធារណៈ តាមផ្សារទំនើប ក្នុងរាជធានីភ្នំពេញ
លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងឱ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ ប.ស.ស. គ្រោងនឹងរៀបចំដាក់ឱ្យដំណើរការទីតាំងផ្ដល់សេវាសាធារណៈរបស់ខ្លួនបន្ថែមទៀត នៅតាមបណ្ដាផ្សារទំនើប និងផ្សារនានា ក្នុងរាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែកក្កដា នៅព្រឹកថ្ងៃទី ១៥ កក្កដានេះ នាសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីប្រធាន/អនុប្រធាននាយកដ្ឋាន ប្រធាន/អនុប្រធានការិយាល័យដោយផ្ទាល់ និងប្រធាន/អនុប្រធាន សាខា ប.ស.ស. ទូទាំងប្រទេសតាមប្រព័ន្ធអនឡាញ សរុបប្រមាណជា ៤០០ រូប លោក ម៉េង ហុង បានបន្តថា ការដាក់ឱ្យដំណើរការនូវទីតាំងផ្តល់សេវាសាធារណៈនៅតាមផ្សារទំនើបនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមាជិក ប.ស.ស. ក្នុងការមកទទួលសេវានៅទីតាំងដែលជិត និងអាចកាត់បន្ថយពេលវេលាទទួលសេវារបស់ពួកគាត់ ថែមទាំងផ្ដល់ភាពងាយស្រួល កាន់តែជិត លឿនរហ័ស តម្លាភាព និងប្រកបដោយប្រសិទ្ធភាព។
លោក ម៉េង ហុង បានកោតសរសើរ និងជំរុញដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចការងាររបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ ដើម្បីទទួលបានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


