ព័ត៌មានជាតិ
កម្ពុជាចង់សិក្សាបង្កើត “មជ្ឈមណ្ឌលគាំទ្រធុរកិច្ច” យកគំរូពីប្រទេសជប៉ុន មកអនុវត្តនៅកម្ពុជា
អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ដឹកនាំដោយលោកស្រី Marisa Haruta បានចែករំលែកបទពិសោធន៍ជោគជ័យក្នុងការរៀបចំ “មជ្ឈមណ្ឌលគាំទ្រធុរកិច្ច” ឬ “Business Support Center” ជូនដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទន្ទឹមកម្ពុជាកំពុងសិក្សាចង់បង្កើត “មជ្ឈមណ្ឌលគាំទ្រធុរកិច្ច” យកគំរូពីប្រទេសជប៉ុនមកអនុវត្តដើម្បីទាក់ទាញអ្នកវិនយោគបន្ថែមទៀត។

កាលទស្សនកិច្ចគោះទ្វារវិនិយោគក្នុងប្រទេសជប៉ុន នាខែឧសភា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ និងចង់ឃើញមានរបៀបវារៈនីតិវិធីស្រដៀងគ្នានៅកម្ពុជាលើរបៀបដែលអង្គការ JETRO រៀបចំឱ្យមាន “មជ្ឈមណ្ឌលគាំទ្រធុរកិច្ច” ឬ “Business Support Center” ដើម្បីគាំទ្រដល់ធុរជនដែលវិនិយោគក្នុងប្រទេសជប៉ុន តាមរយៈការរៀបចំមជ្ឈមណ្ឌលឱ្យក្លាយជាច្រកចេញចូលតែមួយ (One Stop Services) រាប់ចាប់តាំងពីការផ្ដល់ព័ត៌មានវិនិយោគ រហូតដល់ក្រុមហ៊ុនទទួលអភ័យឯកសិទ្ធិស្របច្បាប់វិនិយោគក្នុងប្រទេសជប៉ុន។
ក្នុងជំនួបពិភាក្សាជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី Marisa Haruta តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានគូសបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២៤ អង្គការ JETRO បានបើកវគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃ ពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ ស្ដីពីឧត្តមានុវត្តន៍ និងបទពិសោធន៍ជោគជ័យក្នុងការរៀបចំមជ្ឈមណ្ឌលគាំទ្រធុរកិច្ចក្នុងប្រទេសជប៉ុន (JETRO Business Support Center) ជូនដល់មន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយវគ្គបណ្ដុះបណ្ដាលបានបិទបញ្ចប់កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល លោកស្រី Marisa Haruta ក៏បានបង្ហាញការតាំងចិត្តនឹងបន្តជួយជំរុញវិនិយោគ ផ្គូផ្គងវិស័យឯកជន និងផ្សព្វផ្សាយសក្ដានុពលរបស់កម្ពុជាឱ្យដល់ក្រុមហ៊ុនជប៉ុនផ្សេងទៀតដែលមានបំណងចង់បណ្ដាក់ទុន៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


