ព័ត៌មានជាតិ
មន្ត្រីការបរទេសអាមេរិក ប្ដេជ្ញាជំរុញបន្ថែមលើការលើកកម្ពស់សិទ្ធិជនពិការនៅកម្ពុជា
មន្ត្រីក្រសួងការបរទេសអាមេរិក បានបញ្ជាក់ពីការបន្តសហការរបស់សហរដ្ឋអាមេរិកជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅជំរុញបន្ថែមលើការលើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងយន្តការរបស់អាស៊ាន។

ការបញ្ជាក់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅក្នុងជំនួបលោក កែ សុវណ្ណ អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោកស្រី សារ៉ា មីងការ៉ា ទីប្រឹក្សាពិសេសទទួលបន្ទុកសិទ្ធិជនមានពិការភាពអន្តរជាតិនៃការិយាល័យប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។
ភាគីទាំងពីរ បានសម្តែងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងអាមេរិក។ ក្នុងនោះ លោកអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីវឌ្ឍនភាពសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជា ជាអាទិ៍ វឌ្ឍនភាពអំពីការអនុវត្តច្បាប់ជាតិស្ដីពីជនមានពិការភាព និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនមានពិការភាព។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញផែនការលើកកម្ពស់សិទ្ធិជនមានពិការភាព ដែលជួយសម្រួលដល់ការចូលរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជា។

លោកស្រី សារ៉ា មីងការ៉ា បានថ្លែងអំណរគុណចំពោះលោកអនុរដ្ឋលេខាធិការ ដែលបានចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយសហរដ្ឋអាមេរិករីករាយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញបន្ថែមលើការលើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងយន្តការអាស៊ាន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


