Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ប្រមូលផលល្មើពី២០ ទៅ៣០គីឡូក្នុងមួយដើម លើផ្ទៃដីមួយហិកតា បន្ថែមចំណូលលើអាជីពជាគ្រូពេទ្យ

បានផុស

នៅ

លោក សាន សុខន ត្រូវបានគេស្គាល់ថា ជាគ្រូពេទ្យម្នាក់រស់នៅក្នុងឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
ដែលបានបម្រើសេវាកម្មសុខភាព នៅក្នុងស្រុកសំពៅលូន ដែលជាមុខរបរឯកជនផ្ទាល់ខ្លួនរបស់លោក សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។ គ្រូពេទ្យរូបនេះបានផ្តល់បទសម្ភាស់ជាមួយ កម្ពុជាថ្មី នៅថ្ងៃទី១១ ខែសីហា ដោយលោកបានលើកឡើងថា សម្រាប់លោក គឺមិនបានបម្រើក្នុងក្របខ័ណ្ឌនោះទេ លោកមានកម្រិតជាវេជ្ជបណ្ឌឹត ហើយឪពុកក្មេកលោក៏ជាវេជ្ជបណ្ឌឹតដែរ តែលោក និងឪពុកក្មេកបានបើកព្យាបាលអ្នកស្រុកធម្មតាជិត១០ឆ្នាំហើយដោយបើកព្យាបាលនៅផ្ទះធម្មតា មិនបានបើកជាគ្លីនិក ឬដាក់តាំងអ្វីមួយនោះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ដោយមុខរបរគ្រូពេទ្យរបស់លោកមិនជាការមមាញឹក លោកក៏ចាប់ផ្តើមសាកល្បងដាំល្មើលើផ្ទៃដី ១ហិកតាជាដំណាក់កាលដំបូង ក្នុងចំណោមផ្ទៃដីរបស់លោកសរុបជាង៥ហិកតា។ លោកថា ការសាកល្បងដាំដំណាំមួយនេះ ដោយសារតែលោកឃើញភរិយារបស់លោកចូលចិត្តបរិភោគផ្លែល្មើ ឲ្យតែដល់រដូវកាល គឺលោក និងភរិយាស្វែង​រក​ទិញ​យកមកបរិភោគក្នុងគ្រួសារ ដោយសារតែកត្តានេះហើយ ទើបលោករកទិញកូនល្មើមកដាំសាកល្បងលើទំហំដី ១ហិកតា ដោយប្រើប្រាស់កូនល្មើចំនួន១៥០ដើម។

លោកបន្តថា ការសាកល្បងនេះក៏បានទទួលផលល្អ ហើយបើគិតមកដល់ឆ្នាំ២០២៤នេះ ដំណាំល្មើ១ហិកតារបស់លោក បានប្រមូលផលរយៈពេល៥ឆ្នាំជាប់ៗគ្នាមកហើយ ខណៈការដាំបើគឹតមកដល់ឆ្នាំ២០២៤នេះ មានរយៈពេល៧ឆ្នាំមកហើយ និងបានដើរលើទីផ្សារធំៗមួយចំនួនក្នុងស្រុកបានយ៉ាងប្រសើផងដែរ។ លោកថា មានអតិថិជនមកពីទីជិតឆ្ងាយទិញយកទៅបរិភោគជាលក្ខណៈគ្រួសារមិនតិចនោះដែរក្នុងមួយថ្ងៃៗដោយលោកលក់នៅក្នុងចម្ការក្នុង១គីឡូក្រាមតម្លៃ៣មុឺនរៀល ខណៈបច្ចុប្បន្នលោកប្រមូលផលបានចន្លោះពី២០ទៅ៣០គីឡូក្រាមក្នុង១ដើម ក្នុងចំណោមទាំង១៥០ដើមលើផ្ទៃដី១ហិកតា។ លោកថា ផ្អែកលើផលដំណាំនេះអាចជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារលោកបានយ៉ាងប្រសើរជាងមុន បន្ថែមលើអាជីពរបស់លោកជាគ្រូពេទ្យ។

លោក សាន សុខន បន្តថា ក្រៅពី១ហិកតានេះ លោកក៏បានដាំបន្តបានជាង២ហិកតាបន្ថែមទៀតដែរ នឹងត្រៀមប្រមូលផលឆ្នាំដំបូងក្នុងឆ្នាំ២០២៦ ហើយដីដែលនៅសល់ លោកនឹងបន្តការដាំដុះរហូតដល់គ្រប់លើទំហំដីដែលលោកមានទាំងអស់សរុបជាង ៥ហិកតា ដោយក្នុងមួយហិកតាដាំបានចំនួន១៥០ដើម។ លោកថា បច្ចុប្បន្នទីផ្សារមិនមានការប្រឈមនោះទេ ហើយអ្វីដែលប្រឈម គឺកត្តាធម្មជាតិ បើកូនរដូវរងាឆាប់ចូលមកដល់ ល្មើក៏ឆាប់ហុចផល បើកូនរដូវរងារបានអូសបន្លាយពេល គឺល្មើមិនបានហុចផលឆាប់នោះដែរ គឺតម្រូវការផ្តល់ទឹកទើបឆាប់ហុចផល។ ដោយឡែកសម្រាប់ការថែទាំ លោកបានប្រើប្រាស់ជីកំប៉ុសកប់តាមរណ្តៅដើម គឺគ្មានការខូចខាតនោះទេហុចផល ទាំង១៥០ដើមតែម្តង

លោក សាន សុខន បញ្ជាក់ថា ដំណាំនេះប្រមូលផលបានរាប់សិបឆ្នាំតែបើទុកយូឆ្នាំពេក វាខ្ពស់ដូចដើមដូងដែរ ត្រូវការចំណាយច្រើន បើយើងប្រមូលផលត្រឹម៨ឆ្នាំចុះ អាចចំណាយតិចចំណូលច្រើន។ លោកថា ដំណាំល្មើ បើគឹតពីចាប់ផ្តើមដាំកូនដែលមានកម្ពស់ប្រហែល១ចំអាម ឬប្រហែល២តឹក គឺបានហុចផលក្នុងរយៈពេល២ឆ្នាំ២ខែ ហើយប្រូលផលឆ្នាំដំបូងបានចន្លោះពី១០ទី១៥គីឡូ និងការប្រមូលផលឆ្នាំទី២បានចន្លោះពី២០ទៅ៣០គីឡូក្រាមក្នុង១ដើម ជារួមលោកថា ទិន្នផលវាកើនគ្រប់១ឆ្នាំម្តង ហើយកម្ពស់វាក៏លូតប្រមាណ៨តិកឬ១ម៉ែត្រផងដែរក្នុង១ឆ្នាំ ។

លោក ហេង សិទ្ទ មន្ត្រីកសិកម្មខេត្ត បានឲ្យដឹងថា ដំណាំល្មើក្នុងខេត្តបាត់ដំបង មានកសិករដាំដុះលើផ្ទៃដីសរុបចំនួន ៥៥ហិកតា ក្នុងនោះផ្ទៃដីទទួលផលទើបបាន២២ហិកតាប៉ុណ្ណោះ ក្នុងនោះមាន នៅក្នុងកំរៀង១៥ហិកតា ស្រុកភ្នំព្រឹក ០៣ហិកតា ស្រុកសំពៅលូន ០២ហិកតា និងស្រុករតន:មណ្ឌល ០២ហិកតា នេះជាផ្ទៃដីប្រមូលផល៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម