Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​មន្ត្រី​គាំទ្រ ឲ្យ​កម្ពុជា​លើក​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ទៅ​ចុង​ឆ្នាំនេះ​វិញ​

បានផុស

នៅ

កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (ASEM13) បានរៀបចំ​កិច្ចប្រជុំ​ចង្អៀត​ឧ​ត្ត​ម​មន្ត្រី​អាស៊ី​-​អឺរ៉ុប តាមរយៈ​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​០១-០២ ខែមីនា ឆ្នាំ ២០២១ ដែល​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក លុយ ដា​វីត រដ្ឋលេខាធិការ និង​ជា​ឧ​ត្ត​ម​មន្ត្រី​កម្ពុជា​ទទួលបន្ទុក​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប និង​មានការ​អញ្ជើញ​ចូលរួម​ពី​ឧ​ត្ត​ម​មន្ត្រី ទទួលបន្ទុក​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប នៃ​បណ្តា​ប្រទេស និង​ស្ថាប័ន​តំបន់​ជា​ដៃគូ ASEM ទាំងអស់​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ឱកាស នៃ​កិច្ចប្រជុំ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែង​សុន្ទរកថា តាមរយៈ​វីដេអូ​ថត​ទុក ដើម្បី​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​ឧ​ត្ត​ម​មន្ត្រី ASEM ទាំងអស់​។ នៅ ក្នុង​សុន្ទរកថា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជឿជាក់ថា ASEM គឺជា​គ្រឹះ​មួយ​ក្នុងចំណោម​គ្រឹះ នានា នៃ​អភិបាលកិច្ច​សកល ហើយ​ពហុភាគី​និយម ដែល ASEM តែងតែ​ផ្តល់​សារសំខាន់ គឺ​នៅតែ​បន្ត​ជា​ធាតុ​មិនអាច​ខ្វះ​បាន​ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​ផ្សេងៗ ដូចជា ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ជាដើម ។

​តាងនាម​ឱ្យ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អះអាងថា កម្ពុជា​រង់ចាំ​ទទួល​ស្វាគមន៍​ថ្នាក់ដឹកនាំ​កំពូល ASEM ទាំងអស់ ដែល​នឹង​អញ្ជើញ​ចូលរួម​កិច្ច​ប្រ ជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នៅ​រាជធានី​ភ្នំពេញ នា​ឆ្នាំនេះ​។

នៅក្នុង​កិច្ចប្រជុំ ឧ​ត្ត​ម​មន្ត្រី​ទាំងអស់​បាន​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​ដល់​កម្ពុជា ដើម្បី​លើក​កាលបរិច្ឆេទ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ទៅ​ចុងឆ្នាំ​២០២១ វិញ ដោយ សារ​ហានិភ័យ​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ នៅតែមាន​សភាព​ធ្ងន់ធ្ងរ​នៅឡើយ​។ លើសពីនេះ ការលើក​ពេល មិន​គ្រាន់​តែមាន​គោលបំណង​ធានា​សុវត្ថិភាព​របស់​ថ្នាក់ដឹកនាំ ASEM អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធានា​ឱ្យបាន​ថា អន្តរ​ទំនាក់ទំនង​របស់​ថ្នាក់ដឹកនាំ គឺ​ប្រព្រឹត្តទៅ​ប្រកបដោយ​អត្ថន័យ ហើយ​ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ​ដោយ​ត្រង់​ទៅ​ត្រង់​មក និង​មាន​លក្ខណៈ​ស្ថាបនា លើ​បញ្ហា​តំបន់ និង​សកល​ទាំង ឡាយ​ណា ដែល​ប៉ះពាល់​ប្រយោជន៍​រួម ថែម​ទៀតផង ហើយ​មានតែ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ជា​រូបវ័ន្ត​ប៉ុណ្ណោះ ទើប​អាច​សម្រេចបាន​គោលបំណង​ខាងលើនេះ​។

កិច្ចប្រជុំ បាន​គាំទ្រ​ទាំងស្រុង​លើ​គំនិត​ផ្ដួចផ្ដើម​របស់​កម្ពុជា ដែល​ស្នើ​ឲ្យ​មានការ​រៀបចំ​វេទិកា​អាស៊ី​-​អឺរ៉ុប ស្ដីពី​ស្ត្រី សន្តិភាព និង​សន្តិសុខ (Asia-Europe Forum on Women, Peace, and Security) ឲ្យ​បានជា​ប្រចាំ និង​ក្លាយជា​ព្រឹត្តិការណ៍​អម​មួយ​ក្នុងចំណោម​ព្រឹត្តិការណ៍​អម​នានា នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ក្នុង​គោលបំណង​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​នៃ​តួនាទី​ដ៏​សំខាន់​របស់​ស្ត្រី​ក្នុង​ការ​អភិវឌ្ឍ ក៏ដូចជា​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ជម្លោះ និង​ការ​ថែរក្សា​សន្តិភាព​ជាដើម​។

​ជា​មួយ​គ្នា​នេះ អង្គប្រជុំ​បាន​ទទួល​ស្គាល់​ពី​តួនាទី​របស់​មូលនិធិ​អាស៊ី​-​អឺរ៉ុប (ASEF) ដែល​សហការ​ជាមួយ​កម្ពុជា រៀបចំ​ព្រឹត្តិការណ៍​អម និង​លើកកម្ពស់​ភាព​ពាក់ព័ន្ធ និង​ការ​យល់ដឹង​ពី ASEM ផងដែរ ហើយ​កិច្ច​ប្រជុំបាន​ពិភាក្សា​យ៉ាង​លម្អិត និង​ឯកភាព​លើ​ទម្រង់​នៃ​ឯកសារ​លទ្ធផល​របស់​កិច្ចប្រជុំ​កំពូល​ចំនួន​ពីរ​រួមមាន​: សេចក្ដីថ្លែងការណ៍​ប្រធាន​អង្គប្រជុំ​នៃ​កិច្ច​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ និង​សេចក្ដី ថ្លែងការណ៍​ទីក្រុង​ភ្នំពេញ ស្ដីពី​ការស្ដារ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ​ក្រោយ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។

កិច្ចប្រជុំ​ក៏បាន​ពិភាក្សា លើ​សំណើ​ស្ដីពី​ការតភ្ជាប់​របស់​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (Proposal on ASEM Connectivity) ដោយ​សង្ឃឹមថា ឯកសារ​នេះ​នឹង​ក្លាយជា​ឯកសារ​សមិទ្ធផល​ដ៏​សំខាន់​មួយ ដែល​នឹងត្រូវ​បានអនុម័ត​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣​។

ឧ​ត្ត​ម​មន្ត្រី​អាស៊ី​-​អឺរ៉ុប បាន​សម្ដែង​ការ​សាទរ និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​កម្ពុជា ដែល​បន្ត​ប្ដេជ្ញា​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ប្រកប ដោយ​សុវត្ថិភាព និង​ជោគជ័យ ក្នុង​ទម្រង់​ជា​រូបវ័ន្ត ក៏ដូចជា​បន្ត​រក្សា​វឌ្ឍន​ភាព​នៃ​ដំណើរការ ASEM ទោះបីជា​ស្ថិត​ក្នុង​កាលៈទេសៈ​នៃ​ការ​កើតមាន​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុងតែ​រាតត្បាត​ជុំវិញ​ពិភពលោក​យ៉ាងណាក៏ដោយ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ ជួបជុំគ្នា ដើម្បី​ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​”​ព្រែកជីក​ហ្វូណន​តេ​ជោ​”

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ អំពាវនាវឱ្យពលរដ្ឋទាញយកកម្មវិធីមួយនេះ ដែលអាចរាយការណ៍ពីករណីគ្រឿងញៀនដោយសម្ងាត់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយពីការសិក្សាជំនាញបច្ចេកទេសដល់​ពលការិនីទើបត្រឡប់ពីអារ៉ាប៊ីសាអូឌីត

កីឡា៤ ម៉ោង មុន

IOC ពិន័យអតីតសមាជិកអូឡាំពិកជាន់ខ្ពស់ Sheikh Ahmad រយៈពេល១៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សន្តិសុខសង្គម១ ថ្ងៃ មុន

ឆែកឆេររថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន

ព័ត៌មានជាតិ១ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ ចង់ប្រែក្លាយ ប.ស.ស ជាស្ថាប័នឈានមុខក្នុងការបម្រើសេវា​ជូនពលរដ្ឋនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម