ព័ត៌មានជាតិ
យុវជនម្នាក់ទៅស៊ីឈ្នួលកាប់ដើមកៅស៊ូ ដែលប៉ះនិងខ្សែកាបភ្លើងឆក់ស្លាប់មួយរំពេច
រតនគិរី ៖ យុវជនម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ បន្ទាប់ពីក្រុមហ៊ុនអគ្គិសនីខេត្តជួលឲ្យទៅកាប់ដើមកៅស៊ូដែលដុះប៉ះនិងខ្សែកាបមេភ្លើង។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចតាមដងផ្លូវលំចូលទៅភូមិជ្រុង ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី។
យោងតាមរបាយការណ៍ពីនគរបាលស្រុកបរកែវបានឲ្យដឹងថា ជនរងគ្រោះឈ្មោះផាក ព្រិច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិទំពួនមានទីលំនៅភូមិចែត ឃុំស៊ើង ស្រុកបរកែវខេត្តរតនគិរី។
ដោយមូលហេតុ ក្រុមហ៊ុនអគ្គីសនីបានជួលឲ្យកាប់ដើមកៅស៊ូដែលនៅតាមចិញ្ចើមផ្លូវដែលប៉ះពាល់ទៅនឹងបង្គោលភ្លើងនោះ។ ក្រោយកើតហេតុត្រូវបានក្រុមគ្រួសារជួយធ្វើចលនាប៉ុន្តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ហើយបានដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី។
ទាក់ទងបញ្ហាខាងលើនេះកម្ពុជាថ្មី មិនអាចសុំការបំភ្លឺពីលោកប្រធានមន្ទីរអគ្គិសនីខេត្តរតនគិរីបានទេ ដោយមិនមានលេខទូរសព្ទ៕
ដោយ ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


